ឯកឧត្ដម ផុស សុវណ្ណ៖ ការចូលថតព្រឹត្តិការណ៍បើកស៊ីហ្គេម គឺមានការកំណត់ចំនួន មិនមែនចិនមានសិទ្ធិផ្តាច់មុខតែឯងទេ
ភ្នំពេញ៖ ឯកឧត្ដម ផុស សុវណ្ណ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានថ្លែងបញ្ជាក់ថា មិនមានប្រព័ន្ធផ្សព្វផ្សាយចិនណាមួយ មានសិទ្ធិថតផ្តាច់មុខក្នុងព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម នៅល្ងាចនេះនោះទេ។ ប៉ុន្តែ សម្រាប់ការថតរូបភាព និងវីដេអូនានា ត្រូវកំណត់ចំនួនអ្នកចូលថតដូចនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែរ ដើម្បីរក្សាបានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ ៕ ប្រភព៖ កម្ពុជាថ្មី