**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារ កត់ត្រាទិន្នន័យមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការងាររៀបចំកម្មវិធីកត់ត្រាទិន្នន័យមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារការងារចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងអនុប្រធាន សមាជិក នៃក្រុមការងារការងារចំពោះកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងាររៀបចំការដំឡើងឋានន្តរស័ក្តិឱ្យបានត្រឹមត្រូវ សម្តេចក្រឡាហោម បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ ដើម្បីឱ្យការអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ ក្រុមការងារចំពោះកិច្ច បានសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃលើការបញ្ចូលទិន្នន័យរបស់មន្ត្រីតាមកម្មវិធីឌីជីថល ដើម្បីធ្វើស្រង់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចចងក្រង រក្សាទិន្នន័យនេះទុកបានយូរអង្វែង។

សូមបញ្ជាក់ថា ក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃលើការបញ្ចូលទិន្នន័យរបស់មន្ត្រីតាមកម្មវិធីឌីជីថល នេះមានតួនាទី និងភារកិច្ចសហការជាមួយក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យវាយតម្លៃលើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ លើកិច្ចដំណើរការបំពេញសលាកប័ត្រព័ត៌មានមន្រ្តី តាមប្រព័ន្ធឌីជីថល ផ្សព្វផ្សាយ ណែនាំ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមរយៈវីដេអូ និងសៀវភៅណែនាំស្តីពីការបំពេញសលាកប័ត្រព័ត៌មានមន្ត្រី ក្នុងនោះដែរ ក្រុមការងារនេះដែរ មានតួនាទីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការបំពេញសលាកប័ត្រព័ត៌មានរបស់មន្ត្រីតាមប្រព័ន្ធឌីជីថលដល់មន្ត្រីក្រោមឱវាទ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារពាក់ព័ន្ធសម្រាប់បំពេញសលាកប័ត្រព័ត៌មានរបស់មន្ត្រី និងរៀបចំរបាយការណ៍ អំពីចំណុចវិជ្ជមាន និងអវិជ្ជមានស្ដីពីការប្រើប្រាស់ និងការបំពេញព័ត៌មាន។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជឺ សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញស្តីពីប្រព័ន្ធកម្មវិធីកត់ត្រាទិន្នន័យរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគាររបស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជូនឯកឧត្តមប្រធានអង្គប្រជុំ និងអ្នកចូលរួម ដោយក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបង្ហាញអំពីទម្រង់សលាកប័ត្រព័ត៌មានតាមកប្រព័ន្ធឌីជីថល, បញ្ជីឯកសារសម្រាប់បំពេញសលាកប័ត្រព័ត៌មាន, របៀបកត់ត្រាសលាកប័ត្រព័ត៌មានតាមប្រព័ន្ធឌីជីថល, របាយការណ៍, គុណសម្បត្តិ និងការអនុវត្តជាក់ស្តែងនូវប្រព័ន្ធឌីជីថល។

ជាមួយគ្នានោះដែរ ឯកឧត្តម ឡាំ ជា បានសម្តែងនូវការកោតសរសើរចំពោះ ប្រព័ន្ធឌីជីថលដែលបានបង្កើតឡើង សម្រាប់ប្រមូលព័ត៌មានរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគាររបស់ក្រសួងមហាផ្ទៃ។ ទន្ទឹមនោះដែរ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ចំពោះក្រុមការងារទាំងអស់ថា ការកត់ត្រាទិន្នន័យតាមប្រព័ន្ធឌីជីថលនេះនឹងអាចជួយសម្រួលការងារ តម្លើងឋានន្តរស័ក្តិ និងថ្នាក់ សម្រេចបានសមិទ្ធផលឆាប់រហ័ស ស្របតាមការណែនាំរបស់សម្តេចក្រឡាហោម។

ឯកឧត្តម ប្រធានក្រុមការងារចំពោះកិច្ច បានណែនាំដល់សមាជិកនៃក្រុមការងារបង្កើតប្រព័ន្ធឌីជីថល ត្រូវកែតម្រូវនូវចំណុចខ្វះចន្លោះមួយចំនួន ធ្វើយ៉ាងណាបង្កើនភាពងាយស្រួលជួយមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគាររបស់ក្រសួងមហាផ្ទៃ អាចបំពេញទិន្នន័យបានត្រឹមត្រូវ និងច្បាស់លាស់ មិនមានភាពសាំញ៉ាំ ស្មុកស្មាញ ក្នុងការបំពេញព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង