សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ពិធីដ៏មហោឡារិកជាប្រវត្តិសាស្ត្រនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។
ក្នុងព្រឹត្តិការណ៍នេះ មានទស្សនីយភាពដ៏អស្ចារ្យ និងមានការបង្ហាញប្រតិភូកីឡា មកពីប្រទេសនានាក្នុងតំបន់អាស៊ាន និងការដង្ហែរភ្លើងគប់កីឡាផងដែរ។ សម្តេចតេជោក៏ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុត ផ្តល់ដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (IOC) ផងដែរ ៕