អភិបាលខេត្តតាកែវ ណែនាំទៅដល់មន្ត្រីដែលកំពុងតែឈរជើងនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់នៅច្រកទ្វារភ្នំដិននេះឱ្យមានសណ្តាប់ធ្នាប់រៀបរយល្អ
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះត្រួតពិនិត្យទីតាំងច្រកទ្វារអន្តរជាតិភ្នំដិនដែលកំពុងតែដំណើរការសាងសង់ កសាងទីស្នាក់ការ នឹងទីចំណតរថយន្តសម្រាប់ធ្វើការផ្លាស់ប្តូរទំនិញចេញចូលពីប្រទេសវៀតណាមនឹងប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរឯកឧត្តមអ៊ូភាអភិបាលខេត្ត ក៏បានធ្វើការណែនាំបន្ថែមទៀតទៅដល់មន្ត្រីដែលកំពុងតែឈរជើងនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់នៅច្រកទ្វារភ្នំដិននេះឱ្យមានសណ្តាប់ធ្នាប់រៀបរយល្អ ពិសេសហាមឃាត់ប្រភេទរថយន្តដឹកទំនិញណាដែលដឹកសំពីងសំពោង ៕