**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

សម្តេច ម៉ែន សំអន៖ ទោះបីជាប្រទេសមានសុខសន្តិភាព រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច នាព្រឹកថ្ងៃអង្គារ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ វរៈសេនាតូចលេខ២៦៩ និងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ដែលឈរជើងនៅភូមិសាស្រ្ដខេត្តកោះកុងនិងបានរៀបចំនៅក្នុងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍ គ្រោះមហន្តរាយនានា។

សម្តេចបានមានប្រសាសន៍ថា នេះជាលើកទី១១ហើយដែលក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងក្រុមហ៊ុន គូហ៊ូ ឡុង រួមជាមួយវិស័យឯកជនផ្សេងទៀត បានចុះមកសំណេះសំណាលដល់កងកម្លាំងដែលឈរជើងនៅភូមិសាស្រ្ដខេត្តកោះកុងនាថ្ងៃនេះ។

សម្តេចបានបន្តទៀតថា បើទោះបីកម្ពុជាមានសុខសន្តិភាព រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច ជាពិសេស កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលនេះជាការ ឆ្លុះបញ្ចាំង ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែល កំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី មាតុភូមិកម្ពុជានៃយើង។

នៅក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានដោះស្រាយតាមសំណូមពររបស់អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ៨២៧ និងវរៈសេនាតូចលេខ២៦៩ ក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាពទាំងពីរ និងបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់អង្គភាពចំនួនបី រួមមាន ៖ អង្ករ ២០តោន, ត្រីខ ៧០កេស, មីជាតិ ៣០០កេស, ទឹកត្រី ២០០កេស, ទឹកស៉ីអ៉ីវ ២០០កេស, ត្រីងៀត ៣០គីឡូក្រាម, ថ្នាំពេទ្យ ១៥កេស, កុំព្យូទ័រ ១គ្រឿង, ម៉ាស៉ីនព្រីនធ័រ ១គ្រឿង, ឧបត្ថម្ភ អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ ចំនួន ២៨លានរៀល និង ៧ពាន់ដុល្លារ ឧបត្ថម្ភ អង្គភាពវរៈសេនាតូចលេខ២៦៩ ចំនួន ២០លានរៀល និង ៣ពាន់ដុល្លារ និងអង្គភាពកងកម្លាំងប្រចាំការទិសភូមិភាគ៣ ចំនួន២លានរៀល និងឧបត្ថម្ភដល់កងកម្លាំង ៣៣៧នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង