**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អញ្ជើញទស្សនាតំបន់ទេសចរណ៍ ក្នុងទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី

ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញអបដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួមទាំងលោកជំទាវ ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីហ្វីលីពីន លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្ទដ៏ប្រណិត នៃក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំនៃប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និទ្ធនិងរ៉ាក់ទាក់បំផុត ពីលោកជំទាវ ចូកូ វីដូដូ ភរិយារបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងដំណើរទស្សនកិច្ចនៅតំបន់កំសាន្តឆ្នេរលំហែកាយមាត់សមុទ្ទដ៏ប្រណិតនោះ លោកជំទាវជាភរិយាដ៏ឧត្តុង្គឧត្តមនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានអញ្ជើញគយគន់សម្រស់ធម្មជាតិ នៃតំបន់ឆ្នេរនៃក្រុងឡាប៊ូនបាចូ ពីលើជ្រលងនៃអគាររបស់ក្រុង។

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុត នៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។ ឥណ្ឌូណេស៊ីមានកោះរហូតដល់ ១ម៉ឺន៧ពាន់កោះ និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាហេតុធ្វើឱ្យប្រទេសនេះតែងតែជួបប្រទះជាញឹកញាប់ នូវគ្រោះរញ្ជួយដីនិងបន្ទុះភ្នំភ្លើង។ កោះដែលធំជាងគេមានដូចជាស៊ូម៉ាត្រា កោះជ្វា, ប័រណេអូ (Borneo) ឬហៅជាភាសាឥណ្ឌូណេស៊ីកាលីម៉ាន់តាន់ (Kalimantan), ស៊ុឡាវេស៊ី (Sulawesi) និង ញូហ្គីណេ (New Guinea)។ ឥណ្ឌូណេស៊ីមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី មានរដ្ឋធានីឈ្មោះ ហ្សាការតា។ មានផ្ទៃដីទំហំ ១.៩លានគីឡូម៉ែត្រក្រឡា។

នៅក្នុងដំណើរទស្សនាកំសាន្តក្រុងឡាប៊ូនបាចូ លោកជំទាវថ្នាក់ដឹកនាំអាស៊ានបានអញ្ជើញទទួលទានតែពេលព្រឹក ជាមួយនិងការស្តាប់នូវបទចំរៀង និងរបាំដែលច្រៀងដោយក្រុមកុមារ នៃក្រុងឡាប៊ូនបាចូ ពិសេសទាក់ទិនទៅនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រុងឡាប៊ូនបាចូ។

នៅក្នុងពិធីស្វាគមន៍តាមបែបប្រពៃណីរបស់ជនជាតិឥណ្ឌូណេស៊ី លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្តេច លោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកទស្សនាតំបន់ឆ្នេរលំហែរកាយមាត់សមុទ្ទដ៏ល្អប្រណិត របស់ក្រុងឡាប៊ូនបាចូ។ លោកជំទាវភរិយា ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រសិទ្ធពរ និងជូនពរសម្តេច លោកជំទាវ ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងមានសុខសុវត្តិភាព ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នេះ។

ជាការឆ្លើយតបទៅនឹងប្រសាសន៍របស់លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណជូនចំពោះលោកជំទាវភរិយាឯកឧត្តមប្រធានាធិបតី ឥណ្ឌូណេស៊ី ដែលបានរៀបចំនូវកម្មវិធីដ៏ល្អនេះ ដែលមិនអាចបំភ្លេចនូវសម្រស់ដ៏ល្អ ធម្មជាតិពិតៗ នៃតំបន់ឆ្នេរសមុទ្ទរបស់ក្រុងឡាប៊ូនបាចូ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសំដែងរបាំនិងចំរៀងរបស់កុមារា កុមារី ដែលទាក់ទិនទៅនិងតំបន់ឆ្នេរដ៏ស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជន ពិសេសទាក់ទិនទៅនិងការធ្វើដំណើរតាមទូក កាណូត កាប៉ាល់ របស់ប្រជាជនរស់នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

សម្តេចកិត្តិព្រឹទួ្ធបណ្ឌិតមានអារម្មណ៍រីករាយបំផុត ដោយបានមានប្រសាសន៍ទៅកានលោកជំទាវភរិយាប្រធានាធិបតីឥណ្ឌូណេស៊ីមុនពេលជំរាបលាថា ថ្ងៃណាមួយសម្តេច នឹងអញ្ជើញមកទស្សនាក្រុងឡាប៊ូនបាចូល ជាថ្មីម្តងទៀត ដោយសាសម្តេចមានអារម្មណ៍ដក់ជាប់នឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នៃតំបន់ឆ្នេររបស់ក្រុងឡាប៊ូនបាចូ នេះ៕

អត្ថបទដែលជាប់ទាក់ទង