ឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា និងរៀបចំកម្មវិធីនានាចំនួន ៤ នៅក្នុងខេត្តក្រចេះ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា និងរៀបចំកម្មវិធីនានាចំនួន ៤ នៅក្នុងខេត្តរួមមាន៖
១-ពិធីសម្ភោធសាលាធម្មសភា និងសមិទ្ធផលនានានៅក្នុងវត្តសម្តេចព្រះនាគវ័ន្ត វារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ
២-ពិធីប្រគល់សញ្ញាបត្រជូនដល់សមណនិស្សិត និងនិស្សិតជ័យលាភីនៃសាកល វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តក្រចេះ
៣-ពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
៤-ពិធីអបអរសាទរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម” ។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ៕