**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

មន្ទីរទេសចរខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល បដិសណ្ឋារកិច្ចកម្ពុជា (HoKa) ផ្នែកគេហកិច្ច និងចែកវិញ្ញាបនបត្រ ដល់សិក្ខាកាម ៦៩នាក់

ភ្នំពេញ៖ មន្ទីរទេសចរ ខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជា(HoKa) ផ្នែកគេហកិច្ច និងចែកវិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលបានបណ្តុះបណ្តាល មុខជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវកម្មម្ហូបអាហារ និងភេសជ្ជៈ ធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ៖ វគ្គបណ្តុះបណ្តាលគ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជា(HoKa) ដែលបានបណ្តុះបណ្តាលកន្លងមកចំនួន៦៨នាក់លើមុខជំនាញ ការិយាល័យជួរមុខ គេហកិច្ច និងសេវកម្មម្ហូបអាហារ និងភេសជ្ជៈ។

លោកប្រធានមន្ទីរទេសចរណ៍ បន្តថា ៖ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៣ ៖ -ភ្ញៀវទេសចរបរទេសចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានចំនួន ៨៣៤.៧៤២ នាក់ កើនឡើងច្រើន បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន០៦ នាក់ ។-ភ្ញៀវទេសចរបរទេសចេញត្រឡប់ទៅវិញមានចំនួន៨៣៨.៥៣៩នាក់ កើនឡើងច្រើន បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២មានចំនួន ៣២១ នាក់ ។ ក្នុងនោះមាន៩៩សញ្ជាតិ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មាន០៣សញ្ជាតិ ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ នៅក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្ម ៤.០ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាកល បាននឹងកំពុងលេចរូបរាង និងមានការវិវឌ្ឍយ៉ាង ឆាប់រហ័ស ។ បច្ចេកវិទ្យា ឌីជីថល បាននិងកំពុងដើរតួនាទីស្នូល និងជាចលករនៅក្នុងគ្រប់ទិដ្ឋភាពនៃសកម្មភាព សេដ្ឋកិច្ច និងសង្គមដែលមានភាពសម្បូរបែប នៅជុំវិញការរស់នៅរបស់យើង ។

លោកបន្តថា ៖ វិស័យទេសចរណ៍កម្ពុជា ដែលជា “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជាដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ការផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាបានដើរស្របទៅនឹងភាពសម្បូរបែបនៃសម្បត្តិវប្បធម៌ និងធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ប៉ុន្តែសកម្មភាពទាំងនេះនៅមិនទាន់គ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជានៅឡើយ ពិសេសការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាស្របតាមយុទ្ធនាការផ្សព្វផ្សាយ“កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” ទាំងនៅក្នុងស្រុក និងក្រៅប្រទេសឱ្យបានទូលំទូលាយស្របតាមស្មារតីនៃ “ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ៖ កម្មវិធីបណ្តុះបណ្តាលដិសណ្ឋារកិច្ចកម្ពុជា ត្រូវបានអនុវត្តដោយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្កការ ស្វីសខន់ថាក់ (Swisscontact) ជាគម្រោងគាំទ្ររបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នៅខេត្តគោលដៅចំនួន១០ មានដូចជា៖ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង