**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាន លុច អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន-សមាជិក-សមាជិកា នៃក្រុមការងារសិក្សាស្រាវជ្រាវនេះ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាន លុច បានលើកឡើងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានដាក់ចេញផែនការឱ្យក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយត្រូវអនុវត្តចាប់ពីភូមិតែម្តង ដោយសារថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យល់ឃើញថា អ្វីៗកើតឡើងចេញពីភូមិមុនគេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា “យើងចង់ឱ្យមេភូមិនីមួយៗ ស្រងយកទិន្នន័យប្រជាពលរដ្ឋដោយខ្លួនឯង ព្រោះថា កាលពីពេលមុន ពួកគាត់គ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម ប៉ុន្ដែឥឡូវតម្រូវឱ្យពួកគាត់មកគ្រប់គ្រងតាមប្រព័ន្ធទូរស័ព្ទវិញ”។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា ក្រុមការងារ ក៏ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំផែនការ និងបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋបាលឃុំ សង្កាត់, ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នូវកម្មវិធីកត់ត្រា និងគ្រប់គ្រង់ទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនដែរថា ក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ ប្រជាពលរដ្ឋនៅមូលដ្ឋានតាមបណ្តា ភូមិ ឃុំ សង្កាត់ មានភារកិច្ចដូចជា៖ សិក្សាស្រាវជ្រាវអំពីបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់, រៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ តាមភូមិសាស្ត្រដែលបានកំណត់, សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង