**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប

សម្តេច ម៉ែន សំអន៖ សមិទ្ធផលដែលកើតឡើងនៅទីវត្តលក្ខរាជានេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ក៏ព្រោះប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ស្ថិតនៅ ស្ថិតនៅ ឃុំកំពងចក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជាង ១,៥០០នាក់។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពី សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំកំពង់ចក ក៏ដូចជានៅទូទាំងស្រុករំដួល។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សមិទ្ធផលដែលកើតឡើងនៅទីវត្តលក្ខរាជានេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចបានបន្តទៀតថា កត្តាសុខសន្តិភាព និង ការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួម ចំណែកកសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានធ្វើឲ្យមានសុខុដុមនីយកម្មសាសនា ជាក់ស្ដែងសមិទ្ធផល ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន៖ ឧបដ្ឋានសាលា ខ្លោងទ្វារ ពុទ្ធស្ថានទាំងបីកន្លែង ស្រះទឹក របងវត្ត ធ្វើផ្លូវបេតុង ចាក់បេតុងក្នុងទីធ្លាវត្ត កុដិ២ខ្នង ដែលបានចំណាយថវិកាសាងសង់អស់ ១,០៨៣,០០០ដុល្លារ គឺជាការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់ លោកជំទាវ ម៉ៅ ណារ៉ា និងឯកឧត្តម ជូ វិជិត្ត រួមជាមួយនឹងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាចូលរួមក្នុងការកសាងសមិទ្ធិផលនាថ្ងៃនេះ ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានអំពាវនាវទៅកាន់អង្គពិធីនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-រួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព
២-ចូលរួមអនុវត្តឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព
៣-ចូលរួមថែរក្សានូវសមិទ្ធិផលដែលបានកសាងនៅក្នុងវត្តលក្ខរាជានេះឲ្យបានគង់វង្សសម្រាប់ជាទីសក្ការ:ដល់ពុទ្ធសាសនិកគ្រប់រូប ដើម្បីជាប្រយោជន៍ជាតិ និងចូលរួមចំណែកក្នុងលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា
៤-សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង