ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបសម្តែងការគួរសមជាមួយ ប្រធានតំណាងអង្គការJICA ថ្មី ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយលោក Sanui Kazumasa ប្រធានតំណាងអង្គការJICA ថ្មី ប្រចាំប្រទេសកម្ពុជា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើការងារកិច្ចសហប្រតិបត្តិការកន្លងមក និងឯកភាពលើការជំរុញកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។ ជាពិសេស ការងារសំណល់រឹង ការបញ្រ្ចាបចំណេះដឹងទាក់ទងនឹងសំណល់ ការកែច្នៃសំណល់ ការផ្តល់រថយន្តដឹកសំរាមបន្ថែម ហិរញ្ញប្បទានបៃតង និងសិប្បកម្មឈើកិន។