**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប

សម្តេច ម៉ែន សំអន ផ្តល់ទស្សនាទាន ៧ចំណុច ចូលរួម ចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើក ទី៣០ នៅសាលប្រជុំធំ សាលាខេត្តស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សូមសម្តែងនូវការកោតសរសើរដោយស្មោះ ប្រគេនថ្វាយព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលតែងចូលរួមអស់ពីកម្លាំងកាយចិត្តអភិវឌ្ឍន៏នៅខេត្តស្វាយរៀងយើងនេះ។

ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើក ទី៣០ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ជាពិសេស ទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផង បន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផង និងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្ដល់ទស្សនទានដើម្បីចូលរួមចំណែកក្នុងការ ពង្រឹងវិស័យព្រះពុទ្ធសាសនា មានដូចតទៅ៖

១-គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្ដឲ្យបានខ្ជាប់ខ្ជួនតាមបញ្ញត្ដិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិដែលពាក់ព័ន្ធ ដើម្បីប្រែក្លាយឱ្យទៅជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរឹងមាំល្អផូរផង់ដែលជាសាសនារបស់រដ្ឋ។

២-គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរទ្បើងតាមព្រះវិន័យ និងតាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាពក្នុងស្ថាប័នព្រះពុទ្ធសាសនា។

៣-មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ គប្បីចលនាព្រះសង្ឃព្រះពុទ្ធសាសនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់គ្រឿងញៀន និងបង្កលក្ខណៈឲ្យមានការគោរពច្បាប់ចរាចរ តាមរយៈការបញ្រ្ជាបព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ នៅក្នុងការសម្តែងធម្មទេសនា ការអប់រំតាមសាលារៀន និងធ្វើកម្មវិធីអប់រំតាមសហគមន៍។

៤-មន្ទីរធម្មការនិងសាសនា និងសាលាគណខេត្ត ត្រូវបន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏រឹងមាំនៃពុទ្ធសាសនា ក្នុងនោះសាលាពុទ្ធិកបឋមសិក្សា ត្រូវធ្វើកម្រងតាមមូលដ្ឋានឲ្យបានលឿន និងកែទម្រង់មុខវិជ្ជាសិក្សាមួយចំនួន។ ដោយឡែកពុទ្ធិកឧត្តមសិក្សា ត្រូវយកចិត្តទុកដាក់លើការបង្កើនបរិមាណ និងគុណភាពសិក្សាសមណៈសិស្សបន្ថែមទៀត។

៥-សូមមន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះមេគណ ព្រះគ្រូអនុគណ និងចៅអធិការ សូមយកចិត្តទុកដាក់ជំរុញដល់ភិក្ខុ សាមណេរក្រោម ឱវាទរបស់ខ្លួន សិក្សារៀនសូត្រធម៌វិន័យឲ្យបានស៊ីជម្រៅ និងអនុវត្តវិន័យសីលធម៌នោះឲ្យបានតឹងរ៉ឹង ព្រមទាំងបង្កើតកម្មវិធីបដិបត្តិសមថ-កម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ដើម្បីអប់រំចិត្តជាសំខាន់ផង និងប្រតិបត្តិឱ្យសមជាបុញ្ញខេត្ត សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទជិតឆ្ងាយផង។

៦-សូមមន្ទីរធម្មការនិងសាសនា មន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះមេគណ សូមបន្តពង្រឹងរចនាសម្ព័ន្ធសង្ឃថ្នាក់មូលដ្ឋានឲ្យបានគ្រប់វត្ត និងបន្តបង្កើតសង្ឃាភិបាល សំដៅបណ្តុះបណ្តាលមន្រ្តីសង្ឃ ឲ្យមានសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំ និងអនុវត្តតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវ។

៧-សូមព្រះចៅអធិការវត្ត បន្តយកចិត្តទុកដាក់រៀបចំវត្តអារាមឲ្យបានសក្តិសមជាអារាមគួរជាទីជ្រះថ្លា ជាទីគោរពបូជា ជាទីបដិបត្តិធម៌វិន័យ ជាទីអប់រំសីលធម៌ និងជាទីរមណីយដ្ឋានទេសចរណ៍បែបសាសនា ដោយក្នុងនោះរៀបចំឲ្យមានអនាម័យខ្ពស់ ការពារធម្មជាតិ អភិរក្ស-សំណង់បុរាណ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ទេស-ចរណ៍និងបរិស្ថានសង្គម ដោយស្របតាមព្រះវិន័យ និងការរីកចម្រើនរបស់ព្រះពុទ្ធសាសនា ៕

អត្ថបទដែលជាប់ទាក់ទង