**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ពិធីបិទផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងមានទស្សនីយភាពអស្ចារ្យ មិនចាញ់ពិធីបើកឡើយ

ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ជាធម្មតាការរៀបចំព្រឹត្តិការណ៍ពហុកីឡា(ហ្គេម) តែងរៀបចំពិធីបើកធំ ខណៈពិធីបិទធ្វើក្នុងកម្រិតមួយសមរម្យ តែមានភាពដោយឡែក និងភាពអស្ចារ្យមួយផ្នែក មិនចាញ់ពិធីបើកឡើយ ។

ឯកឧត្ដមបន្តថា ពិធីបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្ដមបន្ថែមថា ពិធីបិទនេះ យើងក៏មានរៀបចំទស្សនីយភាពសម្ដែងដែរ ក្នុងនោះយើងបានប្រមូលផ្ដុំសិល្បៈករ សិល្បៈការិនី កងទ័ពរបស់យើងជិត ២ពាន់នាក់ សម្រាប់រៀបចំទស្សនីយភាពពិធីបិទ ហើយការរៀបចំនេះ យើងនឹងធ្វើឲ្យទទួលបាននូវប្រព័ន្ធទស្សនីយភាពមួយ ដែលមានភាពស្រងះស្រងោច ភាពអាឡោះអាល័យ ភាពសប្បាយរីករាយ ឬក៏ជោគជ័យ ដើម្បីជាមោទនភាព និងរួមគ្នា ដើម្បីជោគជ័យក្នុងការរៀបចំស៊ីហ្គេមរបស់យើង»។

ឯកឧត្ដម វ៉ាត់ ចំរើនសង្កត់ធ្ងន់ថា «ពិធីបិទដ្បិតថា មានកម្មវិធីតិចជាងពិធីបើក ក៏ប៉ុន្ដែមានភាពអស្ចារ្យ ។ ម្យ៉ាងសម្រស់ពហុកីឡដ្ឋានជាតិមរតកតេជោ អមជាមួយការតុបតែង និងភាពទំនើប បានទាក់ទាញទស្សនិកជនចង់ចូលទស្សនាទៅហើយ មិនបាច់ចាំតែមានពិធីអ្វីៗផ្សេងទៀតទេ ដូច្នេះយើងនៅតែរក្សាការងារនេះ ពិសេសការងាររក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ដែលជាអាទិភាពខ្ពស់បំផុតរបស់ CAMSOC ដែលយើងត្រូវបានរៀបចំពង្រឹង តាមរយៈយុន្ដការត្រួតពិនិត្យ និងការដាក់ចេញនូវការបទបញ្ជាផ្សេងៗ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមបណ្ឌិត ថោង ខុន» ។

ជុំវិញការការងារសន្ដិសុខសណ្ដាប់ធ្នាប់ នឹងត្រូវរៀបចំឡើងវិញ ដើម្បីធានាបាននូវសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ក្នុងពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងនោះគណៈកម្មាធិការជាតិ CAMSOC ក៏បានប្រកាសពីការបោះពុម្ភបណ្ណចូលទស្សនាជាថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ៕

អត្ថបទដែលជាប់ទាក់ទង