សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងការពារជាតិ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ទោះបីប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យក៏ពិតមែន ប៉ុន្តែសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅតែដឹងគុណជានិច្ចមិនអាចបំភ្លេចបានចំពោះយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទើបនៅថ្ងៃនេះ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានរៀបចំពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានាពេលនេះ នៅទីបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ៕