**ប្រទេសចិន ទទួលស្គាល់ថាយន្តហោះយោធាមួយ របស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសជប៉ុន**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា**ក្រុមសេដ្ឋកិច្ចទាំង២០ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រធានាធិបតីអាមេរិក លោក បៃដិន យល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សឱ្យអ៊ុយក្រែន ប្រើក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី**ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ

គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ គណ:ប្រតិភូរដ្ឋសភាកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុខសុវត្ថិភាព។

នៅក្នុងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងអន្តរជាតិសភាអាស៊ាននៅក្នុងឱកាសជំនួបកំពូលអាស៊ានលើកទី៤២ ដែលសាធារណៈរដ្ឋឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំនេះ នៅទីក្រុងឡាបួនបាចូ កាលពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៣ ដោយនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជាបានចូលរួមកិច្ចប្រជុំត្រៀមរៀបចំដើម្បីប្រមូល និងអនុម័តធាតុចូលនានាសម្រាប់ដាក់ក្នុងសាររួមរបស់ប្រធានអាយប៉ា ហើយនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានចូលរួមប្រជុំទល់មុខគ្នាជាមួយថ្នាក់ដឹកនាំកំពូលអាស៊ាន។

កិច្ចប្រជុំទល់គ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងអន្តរសភាអាស៊ានគឺធ្វើឡើងដូចបណ្តាឆ្នាំមុនៗដែរ ដោយ លោកជំទាវបណ្ឌិត ពួន មហារ៉ានី ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី និងក្នុងនាមប្រធានអាយប៉ា បានថ្លែងសាជាជំហររួមរបស់អន្តរសភាអាស៊ាន ទៅកាន់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន ដោយសម្តែងការអបអរសាទរដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ជាប្រធានអាស៊ានឆ្នាំ២០២៣ ដែលបានលើកយកមូលបទស្តីពីសារ:សំខាន់អាស៊ានជាស្នូលនៃកំណើន មកធ្វើជារបៀបវារ:ពិភាក្សា ដោយសារគំរោងកំណើនជាមធ្យមរបស់អាស៊ានឆ្នាំ២០២៣គឺ ៤,៨% (ធៀបនឹងកំណើនសេដ្ឋកិច្ចពិភពលោកត្រឹម ២,៨% ប៉ុណ្ណោះ) បើទោះបីជាយើងនៅមានការប្រឈមជាសកល និងតំបន់ ដូចជា ការទើបតែងើបឡើងពីជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងវិបត្តិថាមពល និងស្បៀងអាហារដោយសារសង្គ្រាម និងជំលោះផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ដែលមានឥទ្ធិពលលើសេដ្ឋកិច្ច ឫសង្គមរបស់យើង ហើយមានការងារចាំបាច់ជាច្រើនដែលត្រូវធ្វើដើម្បីធានាស្ថិរភាពតំបន់ ដែលជាបុព្វរេលក្ខខ័ណ្ឌសម្រាប់ការអភិវឌ្ឍបន្ត។

លោកជំទាវបណ្ឌិត ពួន មហារ៉ានី ប្រធានអាយប៉ា២០២៣ ក៏បានរំលឹកពីលទ្ធផលជោគជ័យជាច្រើនរបស់អាយប៉ា២០២២ ក្រោមការដឹកនាំរបស់សភាកម្ពុជា ដូចជាការសម្រេចបង្កើតឱ្យមានបណ្ណាល័យច្បាប់អាស៊ានឌីជីថល ការបង្កើតវេទិកាសភាវ័យក្មេងជាគណៈកម្មាធិការអចិន្ត្រៃមួយរបស់អន្តរសភាអាស៊ាន AIPA ការបង្កើនកម្រិតសន្ទនាជាមួយដៃគូកាន់តែច្រើន ដោយផ្តល់ឋានៈជាអ្នកសង្កេតការណ៍អាយប៉ាថ្មីៗទៀតរហូតដល់២០ប្រទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ជាងនេះទៅទៀត អាយប៉ាAIPA ក៏បានសម្របសម្រួលឱ្យបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធធ្វើជាដៃគូជាមួយសភាសមាជិកអាយប៉ាផងដែរ។ ទាំងអស់នេះ បានឆ្លុះបង្ហាញពីតួនាទីស្ថាបនាការទូតសភារបស់អាយប៉ាAIPA ដែលបានបង្កើតឡើងតាំងពី៤៥ឆ្នាំមុននោះកាន់តែមានសារ:សំខាន់ជួយគាំទ្រអាស៊ានឱ្យក្លាយជាស្នូលពិតប្រាកដ នៃកំណើន និងភាពធន់កាន់តែរឹងមាំ។

កិច្ចប្រជុំធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នា និងគាំទ្រដល់មូលបទ នៃជំនួបកំពូលអាស៊ានឆ្នាំ២០២៣នេះគឺ «សារ:សំខាន់អាស៊ានជាស្នូលនៃកំណើន ASEAN Matters: Epicentrum of Growth» ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋសមាជិកអាស៊ានបន្តស្តារសេដ្ឋកិច្ចពីវិបត្តិ លើកកម្ពស់ការតភ្ជាប់ ជំរុញបង្កើនសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងជំរុញកំណើនឱ្យកាន់តែមានបរិយាប័ន្ននោះ AIPA ឆ្នាំ២០២៣នេះ នឹងកំណត់យកមូលបទរបស់ខ្លួនថា “សភាមានការទទួលខុសត្រូវសម្រាប់អាស៊ានមួយប្រកបដោយស្ថិរភាព និងវិបុលភាព Responsive Parliament for a Stable and Prosperous ASEAN” ជារួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានឆ្នាំនេះ អាយប៉ាលើកអនុសាសន៍សំខាន់ៗមួយចំនួនជូនទៅប្រមុខថ្នាក់ដឹកនាំអាស៊ានរួមមាន៖
១-បន្តថែរក្សាសន្តិភាព ឯកភាព មជ្ឈភាព និងភាពក្លៀវក្លារបស់អាស៊ាន ដែលជាកត្តាធានាដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពតំបន់។
២-លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពដ៏ខ្លាំងក្លានៅក្នុងតំបន់ លើកស្ទួយសមត្ថភាពទទួលខុត្រូវប្រកបដោយភាពធន់របស់អាស៊ាន ដោយផ្តោតលើសន្តិសុខស្បៀង និងថាមពលនៅក្នុងបរិបទប្រែប្រួលយ៉ាងឆាប់រហ័សរបស់តំបន់ និងសកលលោក។
៣-ធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការនៃយន្តការអាស៊ាន និងរវាងអាស៊ានជាមួយដៃគូរបស់ខ្លួនរួមទាំងអាយប៉ាផងដែរ។
៤-បន្តជំរុញឱ្យមានការវិនិយោគបៃតង លើកទឹកចិត្តឱ្យមានហិរញ្ញវត្ថុបៃតងប្រកបដោយចីរភាព និងសមធម៌ អភិវឌ្ឍផែនទីបង្ហាញផ្លូវ ក្របខណ្ឌច្បាប់ និងគោលនយោបាយដើម្បីសម្រេចបានតាមគំនិតផ្តួចផ្តើម និងកិច្ចព្រមព្រៀងបៃតងក្នុងតំបន់អាស៊ាន។
៥-ជំរុញឱ្យមាននវានុវត្តន៍ច្នៃប្រឌិត ការផ្ទេរ ការអនុវត្តន៍ និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីកំណើន និងការអភិវឌ្ឍដោយចីរភាព។៦-ដើម្បីគាំទ្រដល់កិច្ចការទាំងនេះ យើងក៏ត្រូវសហការ និងសម្របសម្រួលជួយជំរុញ និងពង្រឹងដំណើរការប្រជាធិបតេយ្យរបស់ប្រទេសជាសមាជិកនីមួយៗ ដោយបញ្ជូនគណៈប្រតិភូទៅចូលរួមសង្កេតការណ៍បោះឆ្នោតជាតិ តាមការអញ្ជើញរបស់ប្រទេសម្ចាស់ផ្ទះរៀបចំការបោះឆ្នោត។

ក្នុងឱកាសចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា គណៈប្រតិភូរដ្ឋសភាកម្ពុជាបានជួបទ្វេរភាគីជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាមដែលដឹកនាំដោយ ឯកឧត្តម ង្វៀន ដុកហៃ អនុប្រធានរដ្ឋសភាវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរ បានជួបគណៈប្រតិភូសភាឡាវដឹកនាំដោយ លោកជំទាវ សួនថន សាយ៉ាចក្រ អនុប្រធានរដ្ឋសភាឡាវ និងបានជួបគណៈប្រតិភូសភាម៉ាឡេស៊ី ដឹកនាំដោយ ឯកឧត្តម DATO’ JOHARI BIN ABDUL ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ៕

អត្ថបទដែលជាប់ទាក់ទង