អភិបាលខេត្តកែប៖ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ រដ្ឋបាលខេត្តប្រើប្រាស់វិធី និងតាមជំនាញពាក់ព័ន្ធនីមួយៗមានទាំងចំហរ និងចង្អៀត
ភ្នំពេញ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា ក្នុងដំណើរការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ រដ្ឋបាលខេត្តប្រើប្រាស់វិធីសាស្ត្រដោះ ស្រាយតាមយន្តការដែលមានស្រាប់ និងតាមជំនាញពាក់ព័ន្ធនីមួយៗមានទាំងចំហរ និងចង្អៀតផង។
មានប្រសាសន៍បែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកែប” នៅឯទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ជាលទ្ធផលរដ្ឋបាលខេត្តបានធ្វើការសម្រុះសម្រួលដោះស្រាយទំនាស់ តាមពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋរួមមាន៖ ទទួលពាក្យបណ្តឹងចំនួន ១៧៩ករណី, កំពុងដោះស្រាយចំនួន ៥២ករណី, ដោះស្រាយរួចចំនួន ៨៩ករណី, ច្រានចោលចំនួន ៤៩ករណី, ដកពាក្យបណ្តឹងចំនួន ២១ករណី, បញ្ចូនទៅគណៈកម្មការក្រុង-ស្រុក ដោះស្រាយមានចំនួន ៤៤ករណី ៕