រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ៕