ឯកឧត្តម ទី នរិន្ទ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពី “គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន”
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី “គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន” ជាមួយក្រុមជំនាញការជាន់ខ្ពស់ពីប្រទេសជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា ទីភ្នាក់ងារ JICA និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសរុបចំនួន ៣៥រូប នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីដាក់បង្ហាញ និងពិភាក្សាអំពីផែនការសកម្មភាព និងទិសដៅការងារពាក់ព័ន្ធទាំងអស់ដែលត្រូវចូលរួមអនុវត្តដោយក្រុមការងារបច្ចេកទេសអន្តរស្ថាប័ន ផ្នែកយុទ្ធសាស្ត្រអន្តរកាលថាមពល (Strategic Energy Transition) និងផ្នែកប្រើប្រាស់ឧស្ម័ន (Gas Utilization) ៕