ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញក្នុងពិធីបុណ្យឆ្លងមហាកុដ អគាសិក្សា និងសមិទ្ធផលនានា ក្នុងវត្តមុន្នីរង្សី ហៅវត្តថ្មី ស្ថិត ស្រុកស្ទឹងត្រង់
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញក្នុងពិធីបុណ្យឆ្លងមហាកុដ អគាសិក្សា និងសមិទ្ធផលនានា ក្នុងវត្តមុន្នីរង្សី ហៅវត្តថ្មី ស្ថិតក្នុងភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីមួយចំនួនទៀតផងដែរ៕