លោកជំទាវ មិថុនា ភូថង ចុះត្រួតពិនិត្យការសាងសង់លេីកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨គីឡូម៉ែត្រ
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់លេីកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨គីឡូម៉ែត្រ ចំនួន៤ចំណុច ដូចជា÷
-ចំណុចទី១ ចាប់ពីឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ០ ផ្លូវដើរសាធារណៈ
-ចំណុចទី២ គីឡូម៉ែត្រ៦០ តំបន់ទំនប់ទឹកខ្ពស់
-ចំណុចទី៣ គីឡូម៉ែត្រ១២០ តំបន់ត្រូវកាយយកថ្មចេញ មកបំពេញទីតាំងដែលទាប។
-ចំណុចទី៤ គីឡូម៉ែត្រ១៤២ តំបន់ដែលមាន ៤គន្លងសម្រាប់យានយន្ត។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ទីតាំង៤គន្លងសម្រាប់យានយន្ត បានចំនួន៥កន្លែង។
សូមជម្រាបថា គិតមកត្រឹមខែមេសា ឆ្នាំ២០២៣ ផ្លូវជាតិលេខ៤៨ សម្រេចបាន២៥.៥៧% ។ រយៈពេលសាងសង់នឹងត្រូវបន្ថែមពេល១២ខែទៀត ពីលើកាលកំណត់បញ្ចប់ ៕