**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

សម្តេចតេជោ កោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលដឹកនាំរៀបចំការប្រកួតស៊ីហ្គេមបានល្អ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បា​នថ្លែងកោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលដឹកនាំរៀបចំការប្រកួត ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានយ៉ាងល្អ។ សម្តេចថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លំបាកជាងការធ្វើជាប្រធានអាស៊ាន។

នៅក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “សូមអរគុណ និងកោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំរឿងនេះ តាំងពីការចាប់ផ្តើមរហូត តាំងពីធ្វើស្តាតមរតកតេជោ ល្ងាចថ្ងៃទី១៧ (ឧសភា) គឺយើងនឹងបិទ ហើយខ្ញុំសូមបញ្ជាក់ថា ការធ្វើស៊ីហ្គេម លំបាកជាងការធ្វើម្ចាស់ផ្ទះ ប្រជុំអាស៊ាន ច្រើនដង”។

សម្តេចបានពន្យល់ថា ការប្រជុំអាស៊ាន គឺមានការលំបាកក្នុងការពារមេដឹកនាំ និងពិបាកលើបញ្ហាខ្លឹមសារដែលត្រូវអនុម័ត ប៉ុន្តែយើងក៏ជោគជ័យក្នុងឆ្នាំ២០២២ ប៉ុន្តែក្នុងការប្រកួតស៊ីហ្គេម មិនពិបាកក្នុងការរៀបចំខ្លឹមសារនោះទេ​ ប៉ុន្តែប្រតិភូកីឡាជាច្រើន ដែលបានមកពីប្រទេសនានា ដែលយើងត្រូវប្រកាន់យកនូវវិធានការសន្តិសុខ សម្រួលឱ្យអ្នកទាំងនោះទទួលបានសេចក្តីសុខ ដោយគ្មានរអាក់រអួលណាមួយឡើយ។

សម្តេចបានបញ្ជាក់ថា ក្នុងការការពារសន្តិសុខនេះ រាជរដ្ឋាភិបាល បានប្រើប្រាស់កម្លាំងចម្រុះ ក្នុងនោះមានទាំងកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចនគរបាលកម្ពុជាផងដែរ។

សម្តេចតេជោ មានមោទនភាពជាមួយយន្តការ ដែលបានអនុវត្ត ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ហើយសម្តេចតេជោ គ្រាន់តែជាអ្នកបើក និងបិទ ហើយឱ្យជាគោលការណ៍ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង