**សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះឆេះផ្ទះក្នុងស្រុកទឹកផុស**មេទ័ពជើងគោកកម្ពុជា ចូលរួមពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ និងពិធីតែងតាំង មេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក**សម្តេចម៉ែន សំអន, ឯកឧត្តមបរិរក្សបណ្ឌិត ហោ ណាំហុង និងលោកជំទាវ អញ្ជើញសូត្រមន្តអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនៅក្នុងវត្តទួលសង្កែ**ប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ**តំណាងឯកឧត្តម ហេង សួរ រួមនិងថ្នាក់ដឹកនាំក្រសួង រៀបចំធ្វើពិធីក្រុងពាលីប្រទីបរបស់ក្រសួងការងារ**សម្ដេចធិបតី អបអរសាទរស្រូវសែនក្រអូប (SKO) របស់កម្ពុជា ដែលបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២**ឯកឧត្តម ប្រាក់ សុខយូរ ដឹកនាំប្រតិភូក្រសួងសង្គមកិច្ច ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការខាងត្បូង**រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ចូលជួបពិភាក្សាការងារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម មីយ៉ាន់ម៉ា និងអភិបាលខេត្តយូណាន ព្រមទាំងជួបជាមួយធុរជនចិន និងនិស្សិតកម្ពុជា នៅខេត្តយូណាន**ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នៅថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ**កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ**អភិបាលខេត្តកណ្តាល ជំរុញដល់អភិបាលស្រុកល្វាឯមថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលរាជធានីភ្នំពេញ ចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណៈ កែលម្អសោភ័ណភាពទីក្រុង ពិសេសជុំវិញតំបន់ប្រារព្វពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូក្រសួងការពារជាតិ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំស្ដីពីការសាងសង់មត្តេយ្យសិក្សា របស់សាខាខេត្ត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ រយៈពេលជាង ១០ឆ្នាំមន្រ្តីឧទ្យាននុរក្សខេត្តកោះកុង និងអង្គការដៃគូពាក់ព័ន្ធបានចាប់ឃាត់ និងប្រមូលរណាយន្តបានជាង ៦ពាន់គ្រឿង

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា វត្ថុតាងនៅស្នាក់ការស្រែអំបិល ក្នុងនោះមានរណាយន្ត ជាឧបករណ៍ប្រព្រឹត្តបទល្មើស ដែលបានបង្រ្កាបដោយមន្រ្តីឧទ្យានុរក្ស ក្រោមកិច្ចសហការជាមួយអង្គការដៃគូ ពាក់ បានចុះបង្រ្កាប និងរឹបអូសបាន ដោយរយៈពេលជា១០ឆ្នាំ ប្រមូលរណាយន្តបានប្រមាណ ៦ពាន់គ្រឿង ដែលមិនទាន់អស់នៅឡើយនោះទេ ហើយនៅតាមទីស្នាក់ការផ្សេងៗទៀតក៏មានដែរ ។

ការលើកឡើងបែបនេះ របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ធ្វើឡើងនៅក្នុងឱកាសដែល បានដឹកនាំអ្នកសារព័ត៌មាន និងមន្រ្តី និងអង្គការដៃគូពាក់ព័ន្ធ អញ្ជើញទស្សនកិច្ចនៅឃ្លាំងស្តុកវត្ថុតាង នៅស្នាក់ការល្បាតស្រែអំបិល ខេត្តកោះកុង។

ឯកឧត្តម គូសបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធ បានប្រមូលរណាយន្តបានចំនួន ៦៨៦០ រណាយន្ត នៅក្នុងក្របខណ្ឌនៃការទប់ស្កាត់ បទល្មើស ហើយរណាយន្ត នេះគឺជាបញ្ហាប្រឈមមួយ ដែលជាឧបករណ៍ដែល បំផ្លាញព្រៃឈើ ។

ឯកឧត្តម បន្ថែមថា រណាយន្តនេះក៏ស្ថិតនៅក្នុងផ្នែកមួយដែលច្បាប់ហាមឃាត់ ដែលនៅក្នុងចំណោមវត្ថុតាងទាំងនេះក៏ស្ថិតនៅក្នុងបទល្មើសសត្វព្រៃដែរ ជាពិសេសគឺការចាប់សត្វស្វា ដែលគេប្រើប្រាស់ឧបករណ៍នេះដើម្បីកាត់ផ្តូលរំលំ ដើមឈើ ដើម្បីឱ្យសត្វស្វារត់ទៅទំកន្លែងដើមឈើ១ដើម ហើយចុងក្រោយគឺចាប់យកតែម្តង។

ឯកឧត្តម នេត្រ ភក្រ្តា បន្តថា នៅក្នុងតំបន់ជួរភ្នំក្រវាញនេះ ទាំងការគ្រប់គ្រងបទល្មើស ទាំងការដោះអន្ទាក់មានភាពល្អប្រសើរ ហើយបទល្មើសដែលកើតឡើងគឺត្រូវបានទប់ស្កាត់និងបង្រ្កាប អន្ទាក់ជាច្រើនត្រូវបានដោះ ដោយក្នុងនោះនៅទូទាំងប្រទេសអន្ទាក់ប្រមាណជិត ១០ម៉ឺនអន្ទាក់ ដែលភាគច្រើនគឺត្រូវបានដោះនៅក្នុងជួរភ្នំក្រវាញ ។

 

ឯកឧត្តមបន្ថែមថា ជួរភ្នំក្រវាញគឺជាទិសដៅសំខាន់នៃបទល្មើស ដែលកន្លែងនេះសំបូរទៅដោយឈើ ក៏ដូចជាសត្វកម្រៗ ដែមានវត្តមាននៅទីនេះ ហើយការរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តកោះកុងនេះក៏ជាទិសដៅសំខាន់នៅក្នុងការបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺជនល្មើសត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបទល្មើសទាំងអស់នេះ ហើយចូលរួមមក ការពារនិងអភិរក្សធនធានធម្មជាតិរបស់យើង។ តាមរយៈវិធានការដែលបានដាក់ចុះដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ដែលបានសហការគ្នា នៅក្នុងការអភិរក្សនៅតំបន់នេះ បានធ្វើឱ្យតំបន់ការពារធម្មជាតិនៅក្នុងខេត្ត ពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញនេះ មានភាពល្អប្រសើរឡើង ហើយទីតាំងនេះក៏ជាផ្នែកមួយនៃការលក់ឥណទានកាបោណមួយចំនួនដែរ ជាមួយគ្នានេះក្រសួងក៏កំពុងតែពង្រឹងទៅលើប្រសិទ្ធភាពនៃការអភិរក្សតាមរយៈការ ដាក់ចុះនូវផែនការអភិវឌ្ឍ សហគមន៍មូលដ្ឋាន ដែលថវិកា បានមកគឺពង្រឹងទាំងការអនុវត្តន៍ច្បាប់ផង និងពង្រឹងទាំងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសំរាប់សហគមន៍មូលដ្ឋានផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង