ឯកឧត្តម យូ ស៊ុនឡុង, ឯកឧត្តម អ៉ិត សំហេង និងឯកឧត្តម គួច ចំរើន ចុះពិនិត្យទីតាំងរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញចុះពិនិត្យទីតាំងរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគ្រោង និងរៀបចំពិព័រណ៌ និងសម្ពោធរោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ៕