**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តាប់របាយការណ៍និងត្រៀមមតិចូលរួមលើសេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល គមនាគមន៍ និងព័ត៌មាន ២០២៣-២០២៧របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តាប់របាយការណ៍និងត្រៀមមតិចូលរួមលើសេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល គមនាគមន៍ និងព័ត៌មាន ២០២៣-២០២៧របស់ក្រសួងមហាផ្ទៃ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងនិងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្តនិងបច្ចេកវិទ្យា លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ជាអនុប្រធាននាយកដ្ឋាន និងសហការី។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីត្រៀមមតិយោបល់ជំនាញ និងធាតុចូលពាក់ព័ន្ធនឹងការគ្រប់គ្រង ការកំណត់យន្តការប្រើប្រាស់ លទ្ធភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងការធ្វើសមាហរណកម្មនៃប្រព័ន្ធទិន្នន័យបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅក្នុងគម្រោងនៃការបង្កើតប្រព័ន្ធទិន្នដ្ឋានរួម (Data Center) របស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវបង្កើតនិងដំណើរការដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ។ ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល គមនាគមន៍ និងព័ត៌មាន ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ គឺជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយផ្តោតការយកចិត្តទុកដាក់លើកំណែទម្រង់នៃការគ្រប់គ្រងរដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យា​ និងព័ត៌មានវិទ្យា ស្របតាមគោលនយោបាយរដ្ឋបាលភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីជម្រុញប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈ និងសន្តិសុខជាតិប្រកបដោយគុណភាពនិងតម្លាភាពឲ្យទាន់សភាពការណ៍រីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល។

ផែនការនេះទទួលបាននូវការជម្រុញលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយដាក់ចេញនូវអនុសាសន៍គាំទ្រ និងផ្តោតលើយន្តការសំខាន់ៗចំនួន៦ ដូចជា៖
១-យន្តការបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ជ្រាបចំណេះដឹង
២-ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្រសួងមហាផ្ទៃ
៣-សន្តិសុខបច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា
៤-អភិបាលកិច្ចបច្ចេកវិទ្យា
៥-ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា
៦-ការពង្រឹងគុណភាពការងារ និងសេវាសាធារណៈ។

តាមការលើកឡើងរបស់ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ នាពេលកន្លងមក ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងប្រើប្រាស់នៅតាមបណ្តាអគ្គនាយកដ្ឋាននានាក្នុងពេលបច្ចុប្បន្ន មានប្រព័ន្ធជាច្រើនដែលនឹងត្រូវប្តូរមកកាន់ទីស្តីការថ្មីរបស់ក្រសួង ដែលត្រូវរៀបចំប្រព័ន្ធថ្មីមួយឲ្យបានម៉ត់ចត់បំផុតដើម្បីគ្រប់គ្រង ឬរក្សាទុកឯកសារ ព្រមទាំងទិន្នន័យនានាផងដែរ។

ប៉ុន្តែទន្ទឹមនោះ បច្ចុប្បន្នមានប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងប្រតិបត្តិការជាច្រើន រួមទាំងប្រព័ន្ធរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលមានលក្ខណៈស្មុគស្មាញច្រើន និងតម្រូវឲ្យមានការរៀបចំអភិវឌ្ឍយន្តការគ្រប់គ្រង ប្រើប្រាស់ ថែទាំ និងរក្សាទិន្នន័យដែលស្មុគស្មាញទាំងនោះ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យបច្ចេកវិទ្យាឲ្យបានសមស្រប។ ហេតុដូចនេះ ទើបកិច្ចប្រជុំក្នុងឱកាសនេះត្រិះរិះពិចារណា និងពិភាក្សាគ្រប់ជ្រុងជ្រោយអំពីការរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានសរុបចំនួន១៣ប្រព័ន្ធ ដើម្បីផ្សាភ្ជាប់ទៅនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់ក្រសួងមហាផ្ទៃ។

លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានចង្អុលបង្ហាញក្រុមការងារបច្ចេកទេស ឲ្យរៀបចំរបាយការណ៍បរិយាយអំពីលក្ខណៈនៃប្រព័ន្ធនីមួយៗក្នុងចំណោមប្រព័ន្ធទាំង១៣នេះ ធ្វើជាមូលដ្ឋានក្នុងការបង្ហាញជូនក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ដើម្បីទទួលយកនូវមតិយោបល់ផ្នែកបច្ចេកទេស និងស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានសម្តែងការកោតសរសើរចំពោះក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្តនិងបច្ចេកវិទ្យា ដែលបានខិតខំអនុវត្តតួនាទីប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរឲ្យកត់សម្គាល់។ ជាមួយគ្នានោះ ឯកឧត្តម អគ្គនាយក ក៏បានណែនាំដល់ក្រុមការងារឲ្យបន្តសិក្សា រៀបចំ និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទាំងឡាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យមានសណ្តាប់ធ្នាប់ល្អ របៀបរៀបរយ ដើម្បីឈានទៅធ្វើសមាហរណកម្មជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃអនាគត ៕

អត្ថបទដែលជាប់ទាក់ទង