**UN ថារបាយការណ៍​ដំបូង​ពី​មី​យ៉ាន់​ម៉ា បង្ហាញ​ពី «​ការ​ខូចខាត​យ៉ាង​សំខាន់​» បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រិចទ័រ**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមខ្លួនទប់ទល់ការប្រែប្រួលអាកាសធាតុនឹងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន**មនុមនុស្ស១០នាក់បានស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​មី​យ៉ាន់​ម៉ា**ស្ថានទូតរបស់ខ្មែរប្រចាំប្រទេសថៃ កំពុងប្រមូលព័ត៌មានពាក់ព័ន្ធស្ថានភាពរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅតំបន់ដែលទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដី**គ្រោះរញ្ជួយដីដ៏ខ្លាំងសម្បើមបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ខណៈសំណង់អគារជាច្រើនបានបាក់ដួលរលំទីក្រុងម៉ាន់ដាឡេជាទីក្រុងធំទី២របស់ប្រទេសនេះ**ព័ត៌មានបឋម! គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ ខណៈមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ**អាជ្ញាធរថៃ បញ្ជាក់ថាកម្មករ៤៣នាក់ កំពុងជាប់ក្រោមអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលដួលរលំទាំងស្រុង ក្រោយគ្រោះរញ្ជួយដី**ថៃប្រកាសអាសន្នទូទាំងប្រទេស និងអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានឡើងវិញក្នុងរយៈពេល២៤ម៉ោង**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការរញ្ជួយដីនៅទូទាំងប្រទេសថៃ ដែលជាប្រទេសជិតខាង**ក្រសួងការបរទេស ប្រកាសព័ត៌មានពាក់ព័ន្ធ ករណីការរញ្ជួយដីនៅប្រទេសថៃ និងមីយ៉ាន់មា**ប្រមុខរបបយោធាមីយ៉ាន់ម៉ា ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌**រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោកជំទាវ លឹម រស្មី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ងួន រតនៈ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន

អ្នកនាំពាក្យក្រសួងការពារជាតិ ចេញសេចក្តីប្រកាស បដិសេធ និងច្រានចោលទាំងស្រុងចំពោះខ្លឹមសារដែលបង្ហោះនៅលើហ្វេសប៊ុក «Mary Ka» ដែលធ្វើឱ្យប៉ះពាល់ដល់ នាយឧត្តមសេនីយ៍ នាង ផាត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាស បដិសេធ និងច្រានចោលទាំងស្រុងចំពោះខ្លឹមសារដែលបង្ហោះនៅលើហ្វេសប៊ុក «Mary Ka» កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា បុគ្គលដែលដាក់ឈ្មោះថា «Chhay កូនប៉ានាងផាត»​ ដែលមានជម្លោះជាមួយម្ចាស់ហ្វេសប៊ុក «Mary Ka» ពុំមែនជាកូន ឬជាជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត នោះទេ ហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏មិនមានការជាប់ពាក់ព័ន្ធទៅនឹងករណីជម្លោះនេះដែរ។

នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ «ករណីដែលបុគ្គលនេះ បន្លំយកឈ្មោះឯកឧត្តម ឬថ្នាក់ដឹកនាំជាន់ខ្ពស់ ទៅប្រើប្រាស់ក្នុងប្រព្រឹត្តអំពើល្មើស ឬគំរាមកំហែងណាមួយ សូមឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមស្នើឱ្យហ្វេសប៊ុកឈ្មោះ «Mary Ka» បញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយរបស់ខ្លួនដោយយកឈ្មោះថ្នាក់ដឹកនាំក្រសួងការពារជាតិ ទៅពាក់ព័ន្ធនឹងករណីបុគ្គលនេះតទៅ
ទៀត បើមិនដូច្នោះទេ នឹងមានចាត់វិធានការទៅតាមផ្លូវច្បាប់។

ខណៈដែលបច្ចេកវិជ្ជារីកចម្រើន ហើយមានការបោកប្រាស់ច្រើនតាមប្រព័ន្ធអ៉ីនធើណិតនោះ អ្នកនាំពាក្យក្រសួងការពារជាតិ សូមអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មានការប្រុងប្រយ័ត្ន និងស្រាវជ្រាវឱ្យច្បាស់លាស់ជាមុនសិន មុននឹងផ្សព្វផ្សាយ ឬចែកចាយការចោទប្រកាន់ណាមួយ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ៕

អត្ថបទដែលជាប់ទាក់ទង