នាយឧត្តមសេនីយ៍ កែវ វណ្ណថន ចូលរួមកិច្ចប្រជុំលើកទី២ ស្តីពីការត្រៀមរៀបចំប្រតិបត្តិការនិងការផ្លាស់ប្ដូរទីកន្លែងបម្រេីការងារទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គររវាងគ្រប់សមត្ថកិច្ច ពាក់ព័ន្ធនានា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ នារសៀលថ្ងៃសុក្រ ១៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២ ស្តីពីការត្រៀមរៀបចំប្រតិបត្តិការនិងការផ្លាស់ប្ដូរទីកន្លែងបម្រេីការងារទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គររវាងគ្រប់សមត្ថកិច្ច ពាក់ព័ន្ធនានា នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងក្រុមហ៊ុន Yunnan Airinvestment (Cambodia) Airport Management Co., Ltd. ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម ប៊ុន រដ្ឋ នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៃរដ្ឋលេខាធិ-ការដ្ឋានអាកាសចរស៊ីវិល ៕