អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល និងអ្នកម្នាង សុត យូរ៉េត ឧទ្ទិសទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនចំពោះវិញ្ញាណក្ខ័ន្ធអ្នកបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម
ភ្នំពេញ៖ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល និងអ្នកម្នាង សុត យូរ៉េត សូមឧទ្ទិសទិវាជាតិនៃការចងចាំ២០ឧសភា ជូនចំពោះវិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់បាត់បង់ ជីវិតយ៉ាងអណោចអធម៌និងអយុត្តិធម៌ជាទីបំផុតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។
ខាងក្រោមនេះជាសាររបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល៖
ថ្ងៃនេះខ្ញុំនឹងអ្នកម្នាងសូមឧទ្ទិសទិវាជាតិនៃការចងចាំ២០ឧសភា ជូនចំពោះវិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់បាត់បង់ ជីវិតយ៉ាងអណោចអធម៌និងអយុត្តិធម៌ជាទីបំផុតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ក្នុងនាមសមាជិកព្រះរាជវង្សានុវង្សខ្មែរមួយរូបនិងជាយុវជនជំនាន់ក្រោយ ការចងចាំមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់គឺជាការពញ្ញាក់ស្មារតីនិងផ្នត់គំនិតនៃការស្រលាញ់សន្តិភាព ការលះបង់និងការពុះពារដើម្បីការពារថែរក្សាសន្តិភាពជូនប្រជាជាតិទោះក្នុងតម្លៃណាក៏ដោយ។
សន្តិភាពដែលយើងមានសព្វថ្ងៃ កើតចេញពីពលីកម្មដ៏ធំធេងរបស់យុទ្ធជនជំនាន់មុន ហើយគំរូវីរភាពនេះនឹងស្ថិតក្នុងក្រឳបេះដូងរបស់ខ្ញុំនឹងអ្នកម្នាងជាប់ជានិច្ចនិរន្តរ៍៕