**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ២២០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​ ព្រមាន​ជាថ្មី​ពី​ការ​លក់​ប្រាក់​យ៉េន​លើស​កម្រិត​**អតីតនាយកប្រតិបត្តិក្រុមហ៊ុន Citiraya បានរត់គេចខ្លួនជិត២០ឆ្នាំ ត្រូវបានតុលាការបដិសេធមិនឲ្យនៅក្រៅឃុំ**រដ្ឋមន្ត្រី ឌិត ទីណា៖ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត**ប្រទេសជាច្រើនមានឆន្ទៈធ្វើជាម្ចាស់ផ្ទះ នៃកិច្ចពិភាក្សារវាងលោក ពូទីន និងលោក ត្រាំ**វិមានក្រឹមឡាំងថាការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបមានការពិបាក នៅពេលដែលកិច្ចព្រមព្រៀងដឹកជញ្ជូនអ៊ុយក្រែនជិតដល់ទីបញ្ចប់**នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥**អាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប រិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល  ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការផ្អាកផ្ដល់សេវាអត្តសញ្ញាណកម្ម ចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្ដេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេស នៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម**មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា**លោក ហេង សុថា ណែនាំដល់អភិបាលរងក្រុងក្រចេះ ដែលទេីបចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព**អភិបាលខេត្តកណ្តាល កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានរបស់ខ្លួនល្អប្រសើរ**សាកលវិទ្យាល័យមហាសារ៉ាខាម និងរាជរដ្ឋាភិបាលថៃ នឹងបន្តផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ ដល់ប្រទេសកម្ពុជាទាំងលក្ខណៈ Full Scholarship និង Partial Scholarship**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

ឯកឧត្តម វេង សាខុន៖ អបអរសាទរជាមួយពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រឆានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ឧបដ្ឋានសាលា និងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ ទិវា ២០ ឧសភា ស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធ បរិស័ទចំណុះជើងវត្ត សរុបប្រមាណជាជាង ៦០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឯកឧត្តម វេង សាខុន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីជីវភាព និងស្ថានភាពរស់នៅរបស់ ប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេស។

ឯកឧត្តម វេង សាខុន ក៏បានថ្លែងអំណរគុណ និងកើតសរសើរ ជំពោះព្រះតេជគុណព្រះសង្ឃ គណៈកម្ម ការ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែក ដល់ការកសាងទីសេនា សេនៈ នៅក្នុងភូមិតារាមនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ថា សមិទ្ធផលនេះមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងពីថា្នក់ដឹកនាំរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន និង ប្រជាជនយើងដែលបានចូលរួមចំណែកធ្វើឲ្យប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ដោយបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដ៏ធំធេង ដែលក្នុងនេះ រួមមាន៖
១-ការរំដោះប្រទេសជាតិយើងចេញផុតពីរបបល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩
២-ការចរចារស្វះស្វែងរកការបង្រួបបបង្រួមជាតិ
៣-ការដាក់ចេញនយោបាយ ឈ្នះ ឈ្នះ របស់អគ្គមគ្គុទេសឆ្នើម របស់សម្ដេច តេជោ
៤-ការដាក់ចេញនូវនយោបាយដឹកនាំសេដ្ឋកិច្ចដ៏ត្រឹមត្រូវ និងជោគជ័យ ក្នុងការស្តារ និងកសាងប្រទេសឡើងវិញចេញផុតពីភ្នក់ភ្លើងសង្គម
៥-ការដាក់ចេញនូវវិធានការណ៍ទប់ស្កាត់ទាន់ពេលវេលា នៃការរីករាលដាល ជាសកលមេរោគកូវីដ ១៩
៦-ការដឹកនាំកិច្ចជុំអាស៊ានក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន
៧-ការធ្វើជាម្ចាស់ផ្ទះ SEA GAME លើកទី ៣២ របស់កម្ពុជា ជាបវត្តិសាស្ត្រដ៏អស្ចារ្យ ក្នុងរយៈពេល៦៤ឆ្នាំកន្លងទៅ។

ដោយឡែកការរំលឹកនិងគោរពវិញ្ញាណក្ខន្ធ នៃទិវា ២០ ឧសភា ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា ថ្ងៃទី២០ ឧសភា ១៩៧៥ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុងនូវដំណើរការរីកចម្រើនទៅមុខរបស់សង្គមជាតិកម្ពុជា ហើយទាញបញ្ច្រាសទិសឲ្យដើរថយក្រោយយ៉ាងវែង វិលទៅរកសម័យទាសភាពក្នុងបុព្វកាលវិញ។

គួររំលឹកថាបន្ទាប់ពីពួក ប៉ុល ពត បានឡើងកាន់អំណាចនៅកម្ពុជា នៅថ្ងៃទី១៧ មេសា ១៩៧៥ ជិតមួយខែក្រោយមក នៅថ្ងៃទី២០ ឧសភា ១៩៧៥ ពួក ប៉ុល ពត បានប្រកាសដាក់ចេញនូវគោលការណ៍មួយចំនួនឲ្យអនុវត្តន៍នៅទូទាំងប្រទេស រួមមាន៖
១-ការជម្លៀសប្រជាជនចេញពីទីក្រុងនានានៅទូទាំងប្រទេស
២-ការលុបចោលទីផ្សារទាំងអស់នៅក្នុងប្រទេស
៣-ការលុបបំបាត់ចោលទាំងស្រុងរូបិយវត្ថុទាំងអស់ដែលមានក្នុងរបបចាស់
៤-ការដកក្រដាសប្រាក់បដិវត្តន៍ដែលបានបោះពុម្ពរួចហើយយកទៅទុកក្នុងឃ្លាំងប្រាក់វិញ
៥-ការផ្សឹកព្រះសង្ឃទាំងអស់នៅទូទាំងប្រទេស
៦-ការបង្កើតផ្ទះបាយរួមនៅទូទាំងប្រទេស
៧-ការបណ្តេញជនជាតិវៀតណាមចេញពីកម្ពុជា
៨-ការបញ្ជូនកងទ័ពទៅប្រទេសវៀតណាម ជាពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម
៩-ការបិទមន្ទីរពេទ្យទាំងអស់ក្នុងភ្នំពេញ
១០-ការបិទមហាវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សានៅទូទាំងប្រទេស
១១-ការកំចាត់ចោលទាំងស្រុងនូវពួកខ្មាំងបង្កប់។

ក្នុងរយៈពេលជាង ៣ឆ្នាំ របបកម្ពុជាប្រជាធិបតេយ្យ របស់ប៉ុល ពត បានបំផ្លាញនូវក្តីសង្ឃឹមទាំងស្រុងរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់យ៉ាងវេទនាបំផុតនូវភ្លើងសង្គ្រាមវិនាសកម្មរយៈពេល ៥ ឆ្នាំ ដែលបានចាប់ផ្ដើមពីឆ្នាំ១៩៧០ មកដោយ៖
១-អនុវត្តអំណាចផ្តាច់ការយ៉ាងព្រៃផ្សៃបំផុត
២-ឆក់ប្លន់យកអស់នូវសិទ្ធិ សេរីភាពរបស់ប្រជាជន
៣-ប្រែកា្លយប្រជាជនទៅជាទាសករដាច់ថ្លៃរបស់ពួកវា
៤-មនុស្សរស់នៅដូចសត្វធាតុ រស់នៅក្នុងក្តីរន្ធត់ភ័យខ្លាចរាល់ដង្ហើមចេញចូល .
៥-ប្រជាជនជាងបីលាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ទៀតត្រូវបែកបាក់គ្រួសារ
៦-គ្រួសារភាគច្រើន កា្លយជាស្ត្រីមេម៉ាយ ក្មេងកំព្រា ជនពិការ…។

សង្គមកម្ពុជាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ប្ញសគល់គ្មានស្នាមញញឹម គ្មានសំណើច គ្មានការអប់រំ គា្មនសេចក្តីស្រលាញ់គឺមានតែការភ័យខ្លាចរន្ធត់ ការអត់ឃ្លាន ការធ្វើទារុណកម្ម និងការកាប់សម្លាប់តែប៉ុណ្ណោះ។ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងនៅគ្រប់ទិសទីបានក្រោកឈរឡើងប្រយុទ្ធតស៊ូផ្ដួលរលំរបបដ៏យង់ឃ្នង់នេះ រហូតទទួលបានជ័យជំនះនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ហើយបានខិតខំប្រឹងប្រែងធ្វើការស្ដារនិងកសាងសេដ្ឋកិច្ចកម្ពុជា ជាជំហ៊ានៗ ទទួលបានការរីកចម្រើនយ៉ាងធំធេងដូចសព្វថ្ងៃនេះ ហើយបានរស់នៅស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់។

ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលា និងការប្រារព្ធទិវានៃការចងចាំ ២០ ឧសភា នេះ ឯកឧត្តម វេង សាខុន បាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ចំនួនជាង ២៦,៨លានរៀល សម្រាប់សងថ្លៃជំពាក់ជាងក្នុងការសាងសង់ និងថវិកាមួយចំនួន ទៀតសម្រាប់ឧបត្ថម្ភដល់ក្នុងការរៀបចំពិធី និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម ជាង ៦០០នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង