**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្ដម វង សូត៖ ប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់របបវាលពិឃាតខ្មែរក្រហម មិនចង់ឃើញប្រទេសជាតិវិលទៅរកប្រវត្តិសាស្រ្តឈឺចាប់ដូចមុនឡើយ

ភ្នំពេញ៖ ឯកឧត្ដម វង សូត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា និងកិច្ចប្រជុំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម វង សូតបានលើកឡើងថា ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃដែលរបបវាលពិឃាត បានដាក់ចេញនូវផែនការបោសសំអាតផ្ទៃក្នុងកាប់សម្លាប់ប្រជាជនស្លូតត្រង់ អស់ជាង ៣ លាននាក់ ។

ឯកឧត្ដមបន្តថា សកម្មភាពដ៏ព្រៃផ្សៃនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំមិនអាច បំភ្លេចបាន នូវនយោបាយដ៏ព្រៃផ្សៃនេះ ដោយបានបង្ខំប្រជាជនឳ្យធ្វើការហួសកម្លាំង គ្មានថ្ងៃសម្រាក គ្មានអាហារគ្រប់គ្រាន់ គ្មានថ្នាំសម្រាប់ព្យាបាលជំងឺ និងបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយអ្វីដែលកាន់តែខ្លោចផ្សារគឺការកាប់សម្លាប់ដោយមិនកាត់ក្តីឳ្យតែសង្ស័យថាជាខ្មាំង ។

នៅក្នុងឱកាសនោះ ឯកឧត្ដម វង សូត និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏បាននាំយកថវិកាមួយចំនួនទៅប្រគល់ជូនសមាជិក សមាជិកាទាំងអស់ក្នុងស្រុកពញាក្រែកដើម្បីត្រៀមរៀបចំការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ ផងដែរ។

ជាមួយនិងការផ្តល់ជូននេះឯកឧត្ដម ក៏បានរំលឹកផងដែរថា សូមបងប្អូនទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ព្រោះថាមានគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខមួយគត់ដែល នៅជាមួយរួមសុខ រួមទុក្ខ ជាមួយបងប្អូន ហើយដឹកនាំប្រទេសអភិវឌ្ឍន៍លើគ្រប់វស័យ ក្រោមដំបូលសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅមានក្តីសុខ ជីវភាពប្រសើរឡើងជាលំដាប់ ។

បន្ថែមពីលើនេះ ឯកឧត្ដមរដ្ឋមន្រ្តី វង សូត ក៏បានស្នើឲ្យមន្រ្តីគណបក្ស និងអាជ្ញាធរ ពង្រឹងការងារ បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។

រដ្ឋមន្រ្តី វង សូត ក៏បានផ្ញើសារក្រើនរំលឹកដល់មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បំពេញតួនាទីតាមច្បាប់ទម្លាប់ ជាពិសេសយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានរៀងៗខ្លួន សំដៅធ្វើយ៉ាងណាដើម្បីអោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយភាពរលូន៕

អត្ថបទដែលជាប់ទាក់ទង