**កម្មវិធីវប្បធម៌តាមរដូវកាលខ្នាតធំ《ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក》(រដូវកាលទី២)នឹងចាក់ផ្សាយនៅយប់ថ្ងៃទី៣ខែមករា!**«ដំឡូងបាសដៃខ្លា» ជាពូជដំឡូងក្នុងស្រុក ដែលអ្នកស្រុកអង្គរនិយមដាំ ដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ អស់កាលជាយូរឆ្នាំមកហើយ**ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោក Xi Jinping**ក្រុមអ្នកស៉ើបអង្កេតកូរ៉េខាងត្បូង សម្រេចបញ្ឈប់ទៅវិញ នូវការព្យាយាម​អនុវត្តដីកាចាប់ខ្លួន ប្រធានាធិបតីព្យួរអំណាច Yoon Suk Yeol**អភិបាលខេត្តកំពង់ស្ពឺ ណែនាំឲ្យថ្នាក់ដឹកនាំស្រុកថ្ពង បន្តខិតខំបម្រើសេវាសាធារណៈ ជូនពលរដ្ឋ វិស័យកសិកម្ម ជាពិសេសបញ្ហាគ្រឿងញៀន ល្បែងសុីសង និងក្មេងទំនើង**មនុស្ស ១០នាក់ រងរបួស ក្នុងការបាញ់ប្រហារដ៏ធំមួយ នៅសង្កាត់ឃ្វីន នៃទីក្រុងញូវយ៉ក**ប៉ូលីសថៃ ឆ្មក់ចូលពិធីជប់លៀងស្រឡាញ់ភេទដូចគ្នា ក្នុងសង្កាត់ Watthana នៃទីក្រុងបាងកក រកឃើញអ្នកចូលរួម ១២៤នាក់ តេស្តវិជ្ជមាន គ្រឿងញៀន**អ៊ីស្រាអ៊ែល បើកការវាយប្រហារ ទៅលើរោងចក្ររបស់វិស័យការពារជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាសាស្ត្រនៅខេត្ត Aleppo ប្រទេសស៊ីរី**ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ដឹកនាំក្រុមការងារចុះពិនិត្យផ្លូវ៤ខ្សែ ក្នុងក្រុងកំពង់ឆ្នាំង**ប៉ូលិស FBI កំពុងស៉ើបអង្កេត ករណីផ្ទុះឆេះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគារលោក ត្រាំ និងករណីរថយន្តបើកបំបុកហ្វូងមនុស្ស**អាជ្ញាធរ ប៉ាឡេស្ទីន ប្រកាសបិទប្រតិបត្តិការបណ្តាញព័ត៌មាន Al Jazeera នៅតំបន់ West Bank**មហាសេដ្ឋី Elon Musk ចោទប្រកាន់ប្រធានាធិបតីអាមេរិក Joe Biden ពីបទក្បត់ជាតិ**ជនភៀសខ្លួនជាង ២ពាន់នាក់ បាត់បង់ជីវិត ក្នុងឆ្នាំ២០២៤ ខណៈព្យាយាមធ្វើដំណើរឆ្លងចូល ទៅកាន់ទ្វីបអឺរ៉ុប**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន**ស្លាប់២នាក់ និងរបួស១៨នាក់ ក្នុងករណីយន្តហោះខ្នាតតូចមួយគ្រឿង ធ្លាក់បុកចូលក្នុងអគារពាណិជ្ជកម្ម នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឱ្យប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ចូលរួមការពារ ថែរក្សាអាងស្តុកទឹក ដើម្បីបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យប្រកបដោយនិរន្តរភាព**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ណូវ៉ែលហ្សេឡង់ទាំងអស់ នឹងជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និនិងលេីកទិសដៅអនុវត្តបន្ត**នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករម្នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

សម្តេច ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធិផលរបស់គណបក្សប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេស

         

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេក ព្រះអង្គ ព្រះឱសទិព្វ និងឆ្លងជណ្តើរកែវព្រះឥន្ទកោសិយ៍ នៅភ្នំម្រោម ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត។

ការកសាង ព្រះអង្គ ព្រះឱសទិព្វ និងឆ្លងជណ្តើរកែវព្រះឥន្ទកោសិយ៍នេះ គឺជាគំនិតផ្តួចផ្តើមកសាងដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយ ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តកំពត និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដើម្បីតម្កល់ទុកជាទីស្ការៈ និងជាសម្រាប់ទុកជារមណីយដ្ឋានទេសចរណ៍វប្បធម៌ផងដែរ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ សម្តេកិត្តិសង្គហបណ្ឌិត ក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ គឺចំថ្ងៃទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់។ ប្រជាជនកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំនេះឡើង គឺដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សាពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ដ៏យង់ឃ្នងនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រសិនបើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិតទេ។ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់ ធ្វើឲ្យមានសុខសន្តិភាពពាសពេញប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធិផលរបស់គណបក្សប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេស។

នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការចែកអំណោយ និងថវិកាជូនដល់ចាស់ព្រឹទ្ធាចារ្យ ដូនជី តាជី និងប្រជាពលរដ្ឋជិត ៦០០នាក់ ក្នុងម្នាក់ទទួលបានក្រម៉ា១ និងថវិកា ២ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង