**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

អភិបាលខេត្តស្វាយរៀង ស្នើដល់លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ត្រូវបន្តអនុវត្តការងារទាំង ៣ ចំណុចសំខាន់ៗ

ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ និង ឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច​ នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញអធិបតីក្នុងពិធីពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់អង្គពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ក្នុងនាមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងសូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្ដមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀងនាពេលនេះ ដែលពិតជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ លើកទឹកចិត្ត និងសហការគាំទ្រដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទីស្នូល និងភារកិច្ចរណបផ្សេងៗទៀត។

ឯកឧត្តមបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្នើដល់លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តដូចខាងក្រោម៖

១-ត្រូវបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហការ និងទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដី
គ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់ ការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។

២-សូមបន្តជំរុញការអនុវត្តផែនការចុះផ្សព្វផ្សាយអប់រំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគោលសំខាន់ៗដែលពាក់ព័ន្ធនឹងការប្រតិបត្តិប្រចាំថ្ងៃ ផ្សារភ្ជាប់ចម្បងជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបទដ្ឋានថ្មីៗដែលរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នបានដាក់ចេញ ឲ្យបានកាន់តែសកម្ម និងទូលំទូលាយថែមទៀត។

៣-ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីរាជការក្នុងវិជ្ជាជីវៈ ជាពិសេសផ្នែកច្បាប់ យន្តការ និងវិធីសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការសម្របសម្រួលដោះស្រាយវិវាទ និងការងារអធិការកិច្ចជាដើម ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការការងារថ្មីៗ សំដៅធានានិរន្តរ៍ភាពការងាររបស់អង្គភាពឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ។

សូមជម្រាបជូនថា យោងប្រកាសលេខ០៤៦/២៣ ទ រ ព អ ប្រ.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ត្រូវបានតែងតាំងលោក សៅ វណ្ណា ឋានន្តរស័ក្កិ វរៈមន្ត្រី ថ្នាក់លេខ១ ជាប្រធានមន្ទីរទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀង ជំនួសលោក សឹង សុខុម ដែលត្រូវដល់អាយុចូលនិវត្ត ៕

អត្ថបទដែលជាប់ទាក់ទង