ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ និងលោក តូច ប៉ូលីវ៉ា អញ្ជើញក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ស្ថិតនៅក្នុងភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលត្រូវសាងសង់ មានទំហំ ៥.២x១៣.៥០ម៉ែត្រ ចំណាយអស់ថវិកាចំនួន ១៥,០០០ដុល្លារ ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យ លោកអធិការ អធិការរងនគរបាលស្រុក លោកមេឃុំ និងលោកនាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស ៕