**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ព្រះរាជវត្តមានយាងស្វាគមន៍ឆ្លងឆ្នាំថ្មីរបស់ព្រះចៅអធិរាជជប៉ុននិងអធិរាជនីនៅខាងមុខព្រះរាជវាំងជាសាធារណៈ ក្រោយខកខាន៣ឆ្នាំ**លោកយាយដែលស់រានមានជីវិតពីការសម្លាប់រង្គាល និងជាបុគ្គលដែលបានឈ្នះមេដាយអូឡាំពិកមានវ័យចំណាស់ជាងគេបានទទួលមរណភាពក្នុងអាយុ១០៣ឆ្នាំ**តើអ្នកណាជាអ្នកដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យ DNC ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃការវាយប្រហារ លើវិមានកាពីតូល?**លោកជំទាវ ប៉ាង ដានី ផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន**នគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនបុរសម្នាក់ដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនជាប់ស្ទុះទៅទាញកាំបិទផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយចាប់ម្តាយបោកផ្ទប់ទៅនឹងដី**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន ចេញប្រកាសអាសន្នកម្រិត១ ព្រមានអំពីចំណុចក្ដៅ និងការ បំពុល ផ្សែង អ័ព្ទ ឆ្លង ដែន នៅតំបន់អាស៊ីអាគ្នេយ៍**មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាមួយ ក្នុងការប្រារព្ធពិធីចូលឆ្នាំសកលនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ពិធីឆ្លងចូលឆ្នាំសកលរបស់អាល្លឺម៉ង់ គ្របដណ្ដប់ដោយអំពើហឹង្សា និងឧប្បត្តិហេតុ សោកនាដកម្ម ពាក់ព័ន្ធនឹងការបាញ់កាំជ្រួច**អ៊ីរ៉ង់មិនជំទាស់នឹងការចរចាថ្មី អំពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទេ**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើកម្រងសេវារដ្ឋបាលក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកម្រងសេវារដ្ឋបាលក្នុងវិស័យបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហការ និងការគាំទ្រក្នុងការអនុវត្តកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការដែលបានធ្វើឱ្យកំណែទម្រង់នេះ កាន់តែល្អប្រសើរជាបន្តបន្ទាប់មកដល់ពេលនេះ។ ឯកឧត្តម បន្តថា ការជួបពិភាក្សា ពិគ្រោះយោបល់ជាមួយតំណាងក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំ នីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធកម្រៃសេវារដ្ឋបាលក្នុងវិស័យបរិស្ថាន នៅថ្នាក់ក្រោមជាតិដែលមានការគ្រប់គ្រងប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ជាដើម។

ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ជាក់ស្តែងក្រសួងមហាផ្ទៃ បានពិនិត្យទៅលើប្រកាសរួម និងប្រកាសអន្តក្រសួង ដើម្បីពិនិត្យ និងចងក្រងទៅលើប្រភេទសេវាដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ រដ្ឋបាលក្រុង ស្រុក ឱ្យស្ថិតនៅក្នុងសេចក្តីព្រាងប្រកាសអន្តរក្រសួងថ្មីមួយដាច់ដោយឡែក ពីរដ្ឋបាលរាជធានី និងរដ្ឋបាលឃុំ សង្កាត់ ហើយការងារនេះពិតជាត្រូវការពិភាក្សា និងការផ្តល់ធាតុចូលលម្អិតព្រោះសុទ្ធសឹងតែជាការងារដែលមានលក្ខណៈបទដ្ឋាន និងបច្ចេកទេសទៅលើការគ្រប់គ្រងប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញអំពីមូលដ្ឋានគតិយុត្ត សាវតានៃការរៀបចំការប្រកាសអន្តរក្រសួង និងកម្រងសេវារដ្ឋបាលក្នុងវិស័យបរិស្ថានជូនអង្គប្រជុំទាំងមូលជ្រាប។

ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា ក្រសួងមហាផ្ទៃបានចងក្រង និងប្រមូលផ្តុំប្រភេទសេវាស្ថិតក្នុងសមត្ថកិច្ច ដើម្បីពិនិត្យសម្រេចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដាច់ដោយឡែក ពីប្រភេទសេវារដ្ឋបាលរស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលឃុំ សង្កាត់។ ជាមួយគ្នានោះ អង្គប្រជុំបានពិភាក្សាស្នើសុំបង្កើត ក្រុមការងារបច្ចេកទេសអន្តរក្រសួងដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ព្រមទាំងក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការសិក្សារៀបចំរចនាសម្ព័ន្ធ ខ្នាត បទដ្ឋាន ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ទើបអាចមានមូលដ្ឋានក្នុងការចងក្រងសេវារដ្ឋបាលបាន។

យោងតាមការពិភាក្សាខាងលើ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឯកភាពចំពោះការបង្កើតក្រុមការងារបច្ចេកទេសនេះឡើង ព្រមទាំងណែនាំឱ្យក្រុមការងារខិតខំបំពេញតួនាទីភារកិច្ច ដើម្បីបង្កើនភាពងាយស្រួល និងការអនុវត្តការរៀបចំសេវារដ្ឋបាល នេះកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង