ឯកឧត្តម វ៉ី សំណាង ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៦៨គ្រួសារ
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងសហការី នាព្រឹងថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៦៨គ្រួសារ (ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះ ធ្ងន់ ៣គ្រសារ មធ្យម ៤គ្រួសារ និងស្រាល ៦១គ្រួសារ) ស្ថិតនៅភូមិរលាំងថ្លឹង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះធ្ងន់រួមមាន៖ អង្ករ ២៥គីឡូក្រាម, តង់ ១, ឃីត ១កញ្ចប់, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ, នំធុង ១ធុង និងថវិកា ១០ម៉ឺនរៀល។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះមធ្យមរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ, នំធុង ១ធុង និងថវិកា ៥ម៉ឺនរៀល។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះស្រាលរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ, នំធុង ១ធុង និងថវិកា ៣ម៉ឺនរៀល។
ក្នុងនោះឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់ឯកឧត្តមផ្ទាល់ជូនដល់ គ្រួសាររងគ្រោះទាំង ៦៨ផងដែរ រួមមាន៖
-គ្រួសាររងគ្រោះធ្ងន់ ក្នុង១គ្រួសារ ថវិកា ១០ម៉ឺនរៀល
-គ្រួសាររងគ្រោះមធ្យម ក្នុង១គ្រួសារ ថវិកា ៥ម៉ឺនរៀល
-គ្រួសាររងគ្រោះស្រាល ក្នុង១គ្រួសារ ថវិកា ៣ម៉ឺនរៀល ៕