**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

អភិបាលខេត្តព្រះសីហនុ អំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ ដែលកំពុងធ្វើអាជីវកម្មនៅក្នុងភូមិសាស្ត្រខេត្ត ត្រូវធ្វើស្វ័យប្រកាសឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យប្រតិភូការងារនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបពិភាក្សាការងារប្រតិភូក្រុមការងារនៅសាលាខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលជិជ្ជាជីវ: ក្នុងការផ្សព្វផ្សាយ សហការជាមួយថ្នាក់ដឹកនាំរាជធានី ខេត្ត ក្នុងការចុះត្រួតពិនិត្យហត្ថពលកម្មបរទេស។ តាមទិន្នន័យដែលទទួលបានពីក្រសួងការងារឆ្នាំ២០២២ បានផ្តល់ប័ណ្ណការងារចំនួន ៧៦ ៩៣០នាក់ ដោយឡែកនៅឆ្នាំ ២០២៣ អ្នកដែលទទួលប័ណ្ណការងារមានចំនួន ២២ ៥៤៣នាក់។ ដោយឡែកនៅខេត្តព្រះសីហនុ ជនបរទេសធ្វើប័ណ្ណការងារមានចំនួន ៦ ៥០១នាក់ ឆ្នាំ២០២២ និងអ្នកធ្វើប័ណ្ណការងារមានចំនួន ១៥ ៧៩៧នាក់ ឆ្នាំ២០២៣ មានការកើនឡើង។ ទន្ទឹមនឹងមានការគោរពច្បាប់កាន់តែច្រើនឡើង ក៏នៅមានម្ចាស់ និងពលករបរទេសមួយចំនួននៅតែលួចលាក់ប្រព្រឹត្តបទល្មើសផ្សេងៗនៅតាមគោលដៅអាជីវកម្ម ផ្ទុយនឹងច្បាប់ បង្កការរំខានដល់ការងារវិនិយោគ ដែលតម្រូវឱ្យក្រុមការងាហត្ថពលករបរទេស ត្រូវបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មភាព និងម៉ឺងម៉ាត់ មិនឱ្យប៉ះពាល់ដល់អ្នកវិនិយោគដែលកំពុងរស់នៅប្រកបរបនៅព្រះរាជាណាចក្រកម្ពុជា។ ការចុះធ្វើអធិការកិច្ចនៅឆ្នាំ២០២២កន្លងមកទទួលបានលទ្ធផលផ្លែផ្គាគួរឱ្យកត់សម្គាល់ ក្នុងការពង្រឹងអនុវត្តច្បាប់ ហើយក្នុងឆ្នាំ២០២៣នេះ ក្រុមការងារអធិការកិច្ចអត្តពលកម្មបរទេស និងបន្តសកម្មភាពរបស់ខ្លួននៅតាមរាជធានី ខេត្ត ដូច្នេះសុំស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមសហការ ដើម្បីឱ្យក្រុមអធិការកិច្ចហត្ថពលករបរទេសទទួលបានលទ្ធផលល្អបន្ថែមទៀតតាមការគ្រោងទុក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានឯកភាពការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ដែលបានលើកឡើងខាងលើ និងសុំឱ្យប្រមូលស្វ័យប្រកាសពាក់ព័ន្ធទីតាំង ក្រុមហ៊ុនដែលបោះទីតាំងនៅក្នុងខេត្តព្រះសីហនុ។ រដ្ឋបាលខេត្ត និងរង់ចាំសហការចុះប្រតិបត្តិការ ព្រមទាំងបានណែនាំឱ្យមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ:ត្រៀមរៀបចំមន្ត្រី ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថ ត្រៀមចូលរួមសហការក្នុងការចុះប្រតិបត្តិការតាមទីតាំងដែលត្រូវចុះត្រួតពិនិត្យឱ្យមានប្រសិទ្ធិភាព ដើម្បីជំរុញឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អក្នុងការគ្រប់គ្រងឱ្យគ្រប់ជ្រុងជ្រោយ ទោះបីការចុះប្រតិបត្តិការវាមានការខ្វះខាត ក៏ប៉ុន្តែយើងត្រូវសហការគ្នាចុះធ្វើប្រតិបត្តិការ និងធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ជនបរទេសនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នមានប័ណ្ណការងារសឹងតែ ១០០ភាគរយ ហើយការធ្វើសៀវភៅការងារនេះ គឺដើម្បីប្រមូលថវិកាចូលថវិកាជាតិ និងផ្តល់កិច្ចសហការពេញទំហឹង ដើម្បីឱ្យដំណើការប្រព្រឹត្តទៅបានល្អ ទន្ទឹមនោះស្នើសុំឱ្យធ្វើផែនការដោយការទទួលខុសត្រូវ និងមានតម្លាភាពឈានទៅការគ្រប់គ្រងភ្ញៀវបរទេសស្នាក់នៅក្នុងការកាត់បន្ថយបទល្មើស ត្រៀមចុះពិនិត្យក្រុមហ៊ុនដែលបានធ្វើស្វ័យប្រកាសរួចហើយក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ ដែលកំពុងធ្វើអាជីវកម្មនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវធ្វើស្វ័យប្រកាសឱ្យបានត្រឹមត្រូវ មានតម្លាភាព ប្រសិនបើពេលក្រុមការងារចុះត្រួតពិនិត្យរកឃើញមានជនបរទេសស្នាក់នៅមិនមានប័ណ្ណការងារ និងតម្រូវឱ្យមានការផាកពិន័យតាមច្បាប់របស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង