ឯកឧត្តម ជិន ម៉ាលីន អញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសមរបស់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ១៣រូប
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសមរបស់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ១៣រូប ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម និង លោក លោកស្រី ដែលជាថា្នក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ មួយចំនួនផងដែរ ៕