**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​

សម្តេចតេជោ ឲ្យម្ចាស់បុរីទាំងអស់ គិតគូររឿងសេវាទូរស័ព្ទ និងអ៊ីនធើណេត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ ឲ្យគិតគូររឿងសេវាទូរស័ព្ទ និងអ៉ឺនធើណេត ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ព្រោះបច្ចុប្បន្ននេះប្រជាពលរដ្ឋ រអ៊ូរទាំខ្លាំងណាស់ ចំពោះសេវាទូរស័ព្ទ និងសេវាអ៉ីនធើណេតនេះ ។

ក្នុងឱកាសសម្តេចអញ្ជើញសម្ពោធទីតាំងថ្មី​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្វីដែលខ្ញុំចង់និយាយទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាម្ចាស់បុរីនានា ដែលកន្លងទៅតែងចុះហត្ថលេខាទៅឲ្យក្រុមហ៊ុននេះ ក្រុមហ៊ុននោះ អ្នកឯងចុះហត្ថលេខាបំពានលើច្បាប់ ក្រោយមកគឺគ្រប់បុរីអនុញ្ញាតឲ្យ ក្រុមហ៊ុនណាចូលក៏បាន ប៉ុន្តែគេដាក់ចេញឧបសគ្គរារាំង ។ អ្នករកស៊ី មន្ត្រីរាជការដែលយើង ធ្វើការជាមួយរស់នៅក្នុងបុរី ក្នុងពេលបុរីអត់មានសេវាអ៊ីនធើណិត» ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិនិត្យមើលក្រុមហ៊ុនមួយឈ្មោះ Home Internet ដោយសារសេវា Internet ក្រុមហ៊ុននេះមិនល្អ ហើយពិបាកទាក់ទងបុគ្គលិកក្រុមហ៊ុនទៀតនៅពេលមានបញ្ហា។

សម្តេចលើកឡើងថា សម្តេចធ្លាប់បានទាក់ទងជាមួយមន្ត្រីរាជរដ្ឋាភិបាលប្រមាណជា ៣នាក់ ដែលប្រើ Home Internet នេះ ហើយជួបបញ្ហា internet យឺត នៅពេលហៅបុគ្គលិកក្រុមហ៊ុនមកពិនិត្យ និងជួសជុល គឺពិបាកខ្លាំងណាស់។

សម្តេចេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរី បើកឱកាសដល់គ្រប់ក្រុមហ៊ុនទាំងអស់ ដើម្បីឲ្យមានការប្រកួតប្រជែងមួយដ៏ត្រឹមត្រូវ ងាយស្រួលដល់អ្នករស់ក្នុងបុរី ដោយសារសម័យនេះ ជាសម័យឌីជីថល ម្នាក់ៗត្រូវការប្រើប្រាស់ internet ជាចាំបាច់ ហើយច្បាប់ ស្តីពីទូរគមនាគមន៍ អត់មានអនុញ្ញាតឲ្យមានការផ្តាច់មុខនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង