ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំទ្វេភាគី ជាមួយរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសារព័ត៌មាន នៃសាធារណរដ្ឋហ្វីជី
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួយប្រជុំទ្វេភាគីជាមួយឯកឧត្ដម SAKIUSA TUBUNA រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មាន នៃសាធារណរដ្ឋហ្វីជី ដើម្បីពិនិត្យពិភាក្សាលទ្ធភាពឈានទៅ បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងផ្សព្វផ្សាយរវាងប្រទេសទាំងពីរនាពេលខាងមុខ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Grand Hayatt កោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដែលភាគីទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី១៨ ឆ្នាំ២០២៣ ៕