**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

សម្តេចក្រឡាហោម ស ខេង សង្ឃឹមជឿជាក់ថា JICA នឹងបន្តជួយគាំទ្រដល់ការងារសិក្សា គម្រោងដែលពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឍការ និងវិសហម្ឍការ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្ឃឹមជឿជាក់ថា JICA នឹងបន្ត ជួយគាំទ្រដល់ការងារសិក្សា ដល់គម្រោងដែលពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឍការ និងវិសហម្ឍការ។

ការលើកឡើងរបស់សម្ដេចក្រឡាហោមបែបនេះបានធ្វើឡើង នារព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយលោក SANUI Kazumasa ប្រធានតំណាងថ្មី នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)ប្រចាំកម្ពុជា។

សម្តេចក្រឡាហោម ស ខេង សង្ឃឹមជឿជាក់ថា បេសកកម្មលើកទី២នេះ នឹងរួមចំណែកបង្កើតនូវសមទ្ធិផលជោគជ័យថ្មីៗបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាង JICAនៅកម្ពុជា។

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សម្តេចក៏សូមថ្លែងអំណរគុណចំពោះ JICAដែលបានផ្តល់កិច្ចសហការជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាលតាមគម្រោងផ្សេងៗដូចជា៖ ការអភិវឌ្ឍន៍គម្រោងមន្ត្រី និងការជួយគាំទ្ររបស់ JICAដល់ការងារកំណែទម្រង់វិមជ្ឍការ និងវិសហម្ឍការរបស់ក្រសួងមហាផ្ទៃតាមរយៈ គ.ជ.អ.ប ដែលមានកិច្ចការជាច្រើនរាប់ទាំងការពង្រឹងសមត្ថភាពមន្ត្រី និងរៀបចំគោលនយោបាយផ្សេងៗ។

សម្តេចក៏បានជម្រាបជូនផងដែរថា ការងារកំណែទម្រង់វិមជ្ឍការ និងវិសហម្ឍការ គឺជាកំណែទម្រង់អទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះរាជរដ្ឋាភិបាល បានឯកភាពគ្នា យ៉ាងមុតមាំគាំទ្រដល់ការងារកំណែទម្រង់វិមជ្ឍការ និងវិសហម្ឍការនេះ។ ចំពោះការអនុវត្តការផ្ទេរមុខងារនៅលើគោលដៅក្រុង ស្រុក ខណ្ឌ មួយចំនួននៅខេត្តបាត់ដំបង ក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ។

សម្តេចក្រឡាហោម បានជម្រាបជូនបន្ថែមថា ក្នុងក្របខណ្ឌការងារកំណែទម្រង់វិមជ្ឍការ និងវិសហម្ឍការនេះ ដោយគិតចាប់ពីឆ្នាំ២០២៤តទៅ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមដំណើរការផ្ទេរមុខងារនៅក្នុង វិស័យអប់រំមួយចំនួនទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ បន្ទាប់ពីទទួលបានជោគជ័យក្នុងការអនុវត្តសាកល្បងគម្រោងនាពេលកន្លងមក។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម សង្ឃឹមជឿជាក់ថា JICAនឹងបន្ត ជួយគាំទ្រដល់ការងារសិក្សា ដល់គម្រោងដែលពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឍការ និងវិសហម្ឍការ ក៏ដូចជាការងារសុវត្ថិភាពផ្លូវថ្នល់បន្ថែមទៀតផងដែរ ដើម្បីជម្រុញកិច្ចការទាំងនេះឱ្យទទួលបានវឌ្ឍនភាព ស្របតាមគោលដៅ ក៏ដូចជាផែនការដែលបានគ្រោងទុក។

ជាការឆ្លើយតប លោកប្រធានអង្គការJICAក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង នូវពាក្យពេចន៍ ក៏ដូចជាការផ្តល់ព័ត៌មានបច្ចុប្បន្នភាពនៃការធ្វើកំណែទម្រង់វិមជ្ឍការ និងវិសហម្ឍការនៅកម្ពុជា ព្រមទាំងកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។

លោកបានបន្តថា នេះជាបេសកកម្មទី២របស់លោកនៅប្រទេសកម្ពុជា ហើយជំនួបនាពេលនេះ លោកចង់ជម្រាបជូនសម្តេចក្រឡហោម នូវវិស័យធំៗចំនួន៣ ដែលអង្គការ JICAចូលរួមគាំទ្រនៅកម្ពុជា ទី១៖ ការអភិវឌ្ឍន៍ឧស្សាហកម្ម ទី២៖ទាក់ទងនឹងគុណភាពនៃការរស់នៅរបស់ប្រជាជន និងទី៣៖ការងារអភិបាលកិច្ច។

លោកប្រធានអង្គការ ក៏បានជម្រាបជូនសម្តេចបន្ថែមលើការងារដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃជាមួយអង្គការJICA ដែលភាគច្រើនលើការងារអភិបាលកិច្ច ដោយបានធ្វើការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពដល់មន្ត្រីរដ្ឋបាលមូលដ្ឋាន និងការជួយរៀបចំគោលនយោបាយនានាសម្រាប់ថ្នាក់ក្រោមជាតិ។ ស្របជាមួយគ្នានោះផងដែរ លោកប្រធានបានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃដែលបានសហការគាំទ្រធ្វើឱ្យបេសកកម្មកន្លងមកនេះរបស់អង្គការJICAទទួលបានជោគជ័យសម្រេចបានលទ្ធផលទៅតាមអ្វីដែលបានរំពឹងទុក ពិសេសការរៀបចំគោលនយោបាយ និងការរៀបចំខ្លឹមសារសម្រាប់ការងារបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមជាតិ។

លោកមានប្រសាសន៍បន្តថា ដើម្បីបន្តជំរុញគាំទ្រដល់ការងារនេះ អង្គការJICAក៏បានចាត់បញ្ជូននូវអ្នកប្រឹក្សាយោបល់ផ្នែកគោលនយោបាយដើម្បីបន្តជួយគាំទ្រដល់ក្រសួងមហាផ្ទៃលើការងារពាក់ព័ន្ធក្នុងការងារកំណែទម្រង់វិមជ្ឍការ និងវិសហម្ឍការនេះ។ ចំពោះកិច្ចការងារដែលពាក់ព័ន្ធនឹងសុវត្ថិភាពផ្លូវថ្នល់ JICAក៏មានការគាំទ្រផងដែរ ដល់ការរៀបចំគម្រោងផ្សេងៗក្នុងការធ្វើយ៉ាងណាឱ្យសុវត្ថិភាពចរាចរណ៍កាន់តែត្រូវបានពង្រឹងនឹងលើកកម្ពស់តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមក៏ដូចជាគម្រោងក្នុងការរៀបចំទិន្ន័យវិភាគគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាក់ចេញនូវគោលនយោបាយ និងដំណោះស្រាយសមស្របដើម្បីឈានទៅដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង