សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ទទួលថវិកាពីបណ្តាមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦០
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញទទួលថវិកាពីបណ្តាមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធនសហគមន៍»។
សូមបញ្ជាក់ថា ថវិកាតាមបណ្តាមន្ទីរ អង្គភាព និងសប្បុរសជន ដែលបានធ្វើពិធីប្រគល់ និងទទួលជំហានទី១នេះ មានចំនួន ៨,០៥០ដុល្លារមេរិក និងតាមរយៈឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានខិតខំកៀងគរស្វែងរកមូលនិធី ទាំងក្នុង និងក្រៅប្រទេស បានថវិកាចំនួន ១ម៉ឺនដុល្លារមេរិក សរុបចំនួន ១៨,០៥០ដុល្លាអាមេរិក ៕