អគ្គនាយកសារព័ត៌មាន HOT News Asia និងសហការី ផ្ញើសារគោរពជូនពរ សម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ
ភ្នំពេញ៖ លោក ម៉ក់ ហ៊ាងរិទ្ធិ អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia និងសហការីទាំងអស់ សូមផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ។
លោក ម៉ក់ ហ៊ាងរិទ្ធិ សូមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្ស រីករាយក្រៃលែង និងសូមគោរព ជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ប្រធានរដ្ឋសភា។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះផងដែរ លោក ម៉ក់ ហ៊ាងរិទ្ធិ សូមសម្ដែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្ដេចអគ្គមហាពញាចក្រី ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា សម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើនក្នុងវិស័យនីតិកម្ម ដើម្បីបុព្វហេតុនៃការពង្រឹងនីតិរដ្ឋ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាពញាចក្រី ស្ថាប័នរដ្ឋសភាបានបន្តដើរតួនាទីស្នូលយ៉ាងសកម្មក្នុងការរួមចំណែកធានាដល់ស្ថិរភាពជាតិ និងសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត លោក ម៉ក់ ហ៊ាងរិទ្ធិ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕