**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ នៅអាល្លឺម៉ង់

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum 2023 Summit (ITF-2023 Summit) ដែលប្រព្រឹត្តទៅនៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តើមបេសកកម្មការងារនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដោយការចូលរួមនៅក្នុងកម្មវិធីបើកកិច្ចប្រជុំពេញអង្គ (Plenary Session) ថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូននៃ ITF ក្រោមប្រធានបទ “វិស័យដឹកជញ្ជូន ដើរតួជាគន្លឹះក្នុងការបង្កើតឱ្យមានចីរភាពសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាព នៅក្នុងដំណាក់កាលដែលមានវិបត្តិ” (Transport as an enabler of sustainable economies, peace and stability in the time crisis)។

នៅក្នុងកិច្ចប្រជុំពេញអង្គនេះ រដ្ឋមន្រ្តីដឹកជញ្ជូននៃចក្រភពអង់គ្លេស ឯកឧត្តម Mark Harper និងជាប្រធានវិលជុំ ឆ្នាំ២០២៣ របស់ ITF បានលើកឡើងថា៖ វិស័យដឹកជញ្ជូនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង (Green Transport) ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន បង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។ ដោយយល់ឃើញអំពីសារសំខាន់ នៃការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន ប្រទេសអង់គ្លេសបានធ្វើការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើ (១)ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (២)រថយន្តក្រុងដែលមិនបញ្ចេញឧស្ម័ន (៣)រថភ្លើងល្បឿនលឿនដោយប្រើថាមពលអគ្គិសនី (៤)ស្ថិរភាពប្រេងសាំងយន្តហោះ (៥)ផ្លូវសម្រាប់កង់ និងផ្លូវសម្រាប់ថ្មើជើង ហើយប្រទេសអង់គ្លេស ក៏បានកំណត់គោលដៅ Net Zero Emission នៅត្រឹមឆ្នាំ២០៥០។

អគ្គលេខាធិការវេទិកាដឹកជញ្ជូនអន្តរជាតិ ITF ឯកឧត្តម Young Tae Kim បានលើកឡើងថា យោងតាមការព្យាករណ៍វិស័យដឹកជញ្ជូនឆ្នាំ២០២៣ ដោយ ITF (Transport Outlook 2023) តម្រូវការក្នុងការដឹកជញ្ជូនបន្តមានកំណើន សម្រាប់អ្នកដំណើរនឹងមានការកើនឡើងជិត៨០% ខ្ពស់ជាងឆ្នាំ២០៥០, ហើយសម្រាប់ទំនិញតម្រូវការនឹងកើនឡើង ០២ ដង ធៀបនឹងឆ្នាំ២០១៩។ ឯកឧត្តមអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន នឹងធ្វើឱ្យទីក្រុងកាន់តែមានភាពងាយស្រួលក្នុងការរស់នៅ ធ្វើឱ្យការធ្វើដំណើរតាមផ្លូវថ្នល់មានសុវត្ថិភាពជាងមុន ធ្វើឱ្យគុណភាពខ្យល់ដកដង្ហើមល្អជាងមុន ធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព និងមានភាពស៊ាំ ក៏ដូចជាផ្តល់ជម្រើសច្រើនសម្រាប់អ្នកធ្វើដំណើរផងដែរ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអំពាវនាវឱ្យប្រទេសទាំងអស់ ចាត់វិធានការ និងអនុវត្តឱ្យបានព្រមៗគ្នានូវការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន (Decarbonizing Transport)។

កិច្ចប្រជុំកំពូល ITF-2023 Summit មានអ្នកចូលរួមជាង ១១០០នាក់ និងរដ្ឋមន្រ្តី/អនុរដ្ឋមន្រ្តីដឹកជញ្ជូនជាង ៥០នាក់ ដែលអញ្ជើញមកពីបណ្តាប្រទសជាសមាជិកនៃ ITF ទាំង ៦៤ ក្រុមហ៊ុនវិនិយោគធំៗ និងសាជីវកម្មអន្តរជាតិ, ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, តំណាងអង្គការសហប្រជាតិផ្នែកសេដ្ឋកិច្ចអឺរ៉ុប UNECE (United Nations Economic Commission for Europe) និងបណ្តាប្រទេសជាអ្នកសង្កេតការណ៍។ នៅក្នុងកិច្ចប្រជុំពេញអង្គនេះ អ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈ និងចែករំលែកនូវបទពិសោធន៍ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងបានពិគ្រោះពិភាក្សាគ្នាយ៉ាងផុលផុស អំពីស្ថានភាពប្រឈមក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងឱកាសនៅក្នុងវិស័យដឹកជញ្ជូន និងចល័តភាព (Mobility) ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន និងយុត្តិធម៌សង្គម ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង