**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

ថ្នាក់ដឹកនាំ ប.ស.ស. កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំលើកទី៩ ស្តីពី របបប្រាក់សោធនសាធារណៈ របស់អង្គភាពសោធនជាតិ

ភ្នំពេញ៖ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នេះជាលើកដំបូង ដែលថ្នាក់ដឹកនាំតំណាង ប.ស.ស. កម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំលើកទី៩ ស្តីពី របបប្រាក់សោធនសាធារណៈ នៃសាធារណរដ្ឋកូរ៉េ ដើម្បីឈ្វេងយល់អំពីប្រតិបត្តិការទូទៅនៃរបបប្រាក់សោធនសាធារណៈ នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងការចែករំលែកនិន្នាការនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមនៃគោលនយោបាយរបបប្រាក់សោធនសាធារណៈ របស់តំណាងប្រទេសចូលរួមនីមួយៗ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលកន្លងមក ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម បានធ្វើបទបង្ហាញស្តីពី បច្ចុប្បន្នភាពនៃដំណើរការរបបសន្តិសុខសង្គម របស់ ប.ស.ស. ដល់បណ្ដាប្រទេសដែលបានចូលរួម និងលើកឡើងអំពីបញ្ហាប្រឈមនានានៅក្នុងការដាក់ឱ្យការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅក្នុងពេលបច្ចុប្បន្ន ជាពិសេសសំណូមពរដល់ អង្គភាពសោធនជាតិ (NPS) នៃសាធារណៈរដ្ឋកូរ៉េ ធ្វើការចែករំលែកឧត្តមានុវត្តន៍របស់ខ្លួន ក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលជាតម្រូវការចាំបាច់ជា បទពិសោធន៍ និងមេរៀនដ៏ល្អសម្រាប់ ប.ស.ស. កម្ពុជា នៅក្នុងការប្រតិបត្តិការសកម្មភាពរបស់ខ្លូនផ្នែកប្រាក់សោធនជាមួយប្រទេសដទៃ ជាពិសេស គឺសាធារណរដ្ឋកូរ៉េ ដែលសព្វថ្ងៃ ពលករជនជាតិខ្មែរជាច្រើនកំពុងបម្រើការនៅទីនោះ។

សូមបញ្ជាក់ផងដែរថា៖ វគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ លើកទី៩ ស្តីពី របបប្រាក់សោធនសាធារណៈ នៅសាធារណៈរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយអង្គភាពសោធនជាតិ (NPS) មានការអញ្ជើញចូលរួមពីតំណាងទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិ និងថ្នាក់ដឹកនាំអង្គភាពនានា មកពីសាធារណរដ្ឋកូរ៉េ និងប្រទេសចំនួន៥ ផ្សេងៗរួមមាន៖ ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសថៃឡងដ៍ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង