**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ប៉ាន សូរស័ក្តិ ជាតំណាងរាជរដ្ឋាភិបាល ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ចូលរួមការពារសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមការពារសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រមទាំងស្រុងពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

ជាកិច្ចចាប់ផ្តើម លោកជំទាវប្រធានគណៈកម្មការទី៩ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងគណៈប្រតិភូក្រសួងទាំងពីរ ដែលបានចូលរួមពិភាក្សា និងការពារសេចក្តីព្រាងច្បាប់ខាងលើ។

ជាមួយគ្នានេះ លោកជំទាវប្រធាន ក៏បានជម្រាបជូនអង្គប្រជុំជ្រាបផងដែរថា គណៈកម្មការទី៩ នៃរដ្ឋសភា បានពិនិត្យលើអត្ថបទសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ហើយជាលទ្ធផលឃើញថាសេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ព្រមទាំងស្របតាមគោលការណ៍ និងវិធាននៃការតាក់តែងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម​ និងខ្ជាប់ខ្ជួននូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារនាំចេញ ការផ្គត់ផ្គង់តម្រូវការក្នុងស្រុក សំដៅពន្លឿនការធ្វើសាមារណហកម្មសេដ្ឋកិច្ចក្នុងតំបន់និងសាកលលោក ដែលជាកត្តាមួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីអាចឈានទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប និងបំភ្លឺជូនអង្គប្រជុំនូវអំពីទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន៖ យុត្តិកម្ម សាវតារ នៃការតាក់តែងសេចក្តីព្រាងច្បាប់ គោលបំណង ខ្លឹមសារ និងអត្ថប្រយោជន៍ នៃសេចក្តីព្រាងច្បាប់នេះ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលមានជំនឿថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមានរួច ច្បាប់នេះមិនត្រឹមតែបំពេញបាននូវការសន្យារបស់កម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ ក៏ប៉ុន្តែច្បាប់នេះក៏នឹងក្លាយជាឧបករណ៍គតិយុត្តិ ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាដែលទទួលបានការអនុគ្រោះពន្ធ តាមរយៈការធានាបាននូវអនុលោមភាពតាមលក្ខខណ្ឌវិធានដើមកំណើត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក និងក្របខ័ណ្ឌអនុគ្រោះពន្ធឯកតោភាគី និងការបង្កានិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ នឹងក្លាយជាកម្លាំងចលករក្នុងការជំរុញរំហូរពាណិជ្ជកម្ម ធានាដើមកំណើតទំនិញរបស់កម្ពុជា រក្សាផលប្រយោជន៍ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ សុខុមាលភាពសង្គមឱ្យ​កាន់​តែប្រសើរឡើងបន្ថែមទៀត។
ជាលទ្ធផល អង្គប្រជុំបានសម្រេចគាំទ្រ និងឯកភាពទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់នេះ និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង