**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា

សម្តេច ទៀ បាញ់៖ ទោះអាស៊ានប៉ារ៉ាហ្គេម មិនមានអត្តពលិកច្រើនដូចស៊ីហ្គេម ប៉ុន្តែមានភាពអស្ចារ្យដូចគ្នា

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា «ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺមាន១១ប្រទេសចូលរួមប្រកួតដូចស៊ីហ្គេមដែរ ប៉ុន្តែចំនួនប្រតិភូ អត្តពលិកពិការមានចំនួនតិចជាង ហើយអាស៊ានប៉ារ៉ាហ្គេម នៅតែមានភាពអស្ចារ្យ។

នៅក្រោយកិច្ចប្រជុំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា គឺនឹងមានប្រតិភូ កីឡាករ កីឡាការិនីពិការសរុបមានប្រមាណ ២ ៦០០ នាក់ប៉ុណ្ណោះ ក្នុងនោះអត្តពលិកសរុបប្រមាណ ១ ៤០០ នាក់ (ស៊ីហ្គេម លើកទី៣២ ជាង ១៥ ០០០ នាក់)។

សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ទោះជាចំនួននេះមិនច្រើនដូចស៊ីហ្គេមក៏ពិតមែន ប៉ុន្តែភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ នៅតែមានភាពអស្ចារ្យ ដោយសារអត្តពលិកពិការប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតកីឡាពិការក៏អស្ចារ្យដូចគ្នា។ ម្យ៉ាងទៀត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាត្រៀមរៀបចំនេះ កំពុងរៀបចំឱ្យបានសមរម្យលើពិធីបើក-បិទដែរ ពោលគឺមានលក្ខណៈពេញលេញដូចស៊ីហ្គេម លើកទី៣២ ដែរ ឬអាចថាបន្ថយតែបន្តិចបន្តួចប៉ុណ្ណោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ទៀតថា នេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
សម្តេចពិជ័យសេនា បន្តថា «ឆ្លងកាត់តាមបទពិសោធន៍របស់យើង គឺនឹងរៀបចំឲ្យមានភាពអស្ចារ្យ ទាំងពិធីបើក និងពិធីបិទននៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងទាំងអស់គ្នាដឹងហើយថា កីឡាករ កីឡាការិនីដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធសឹងជាអ្នកមានពិការភាព ហើយការប្រកួតលើវិញ្ញាសាក៏ខុសគ្នាពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣កន្លងមកដែរ»។

សម្តេចពិជ័យសេនាបានប្រសាសនបន្ថែមយ៉ាងដូច្នេះថា «ទោះបីជាយ៉ាងណាក៏ដោយ ក៏ការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនៃអាស៊ានប៉ារ៉ាហ្គេមនឹងត្រូវទៅតាមតម្រូវការមិនឱ្យខុសទម្រង់នៃបទពិសោធន៍អាស៊ានប៉ារ៉ាហ្គេម កន្លងមកនោះទេ។ កិច្ចការនេះគឺមានការសហការគ្នាយ៉ាងស្អិតរមួតជាមួយគណៈកម្មាធិការជំនាញបច្ចេកទេស ដើម្បីត្រៀមខ្លួនឱ្យបានរួចហើយៗនឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣»។

ជាមួយគ្នានេះ សម្ដេចពិជ័យសេនាបានលើកឡើងថា អ្វីដែលវាថយចំនួនទីលានប្រកួតពីស៊ីហ្គេម គឺអាស៊ានប៉ារ៉ាហ្គេមនេះមិនមានការរៀបចំនៅតាមខេត្តដូចស៊ីហ្គេមនោះទេ ដោយរៀបចំតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ដែលប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡាដ្ឋានជាតិអូឡាំពិក និងទីលានមួយចំនួន ដែលត្រូវបានរៀបចំរួចរាល់ហើយ។

បន្ថែមពីលើនេះ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្ររៀបចំដំបូងរបស់កម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវឆន្ទៈពីការខិតខំបំពេញភារកិច្ចឱ្យបានល្អ ហើយឱ្យគេបានមើលឃើញពីភាពអស្ចារ្យ។ សម្ដេចពិជ័យសេនាបានអះអាងថា៖ «សំខាន់បំផុត គឺឲ្យគេមើលពិតប្រាកដថា បន្ទាប់ពីកម្ពុជាបានងើបចេញពីសង្រ្គាម ហើយកំពុងមានសុខសន្តិភាពពេញពេញ ដែលយើងដាក់ក្នុងពាក្យស្លោករបស់យើង គឺកីឡារស់ក្នុងសន្តិភាព។ ដូច្នេះ យើងធ្វើឱ្យពិភពលោកមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពហើយ ទើបមានលទ្ធភាពចាត់ចែងធ្វើជាម្ចាស់ផ្ទះ ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបាន។ ច្បាស់ណាស់ យើងមិនបាច់ប្រាប់គេ ក៏គេមានការចាប់អារម្មណ៍ឃើញពីភាពអស្ចារ្យរបស់កម្ពុជា នៅជុំវិញទូទាំងពិភពលោក»។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រាប់ថា សម្រាប់ការទទួលហូបចុក ស្នាក់នៅ ការដឹកជញ្ជូន ការផ្សព្វផ្សាយ ការចូលទស្សនាពិធីបើក-បិទ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅតែរក្សា ឥតគិតថ្លៃ ដូចស៊ីហ្គេម លើកទី៣២ កន្លងមកដូចគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង