**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន សហការជាមួយលេខាធិការអាស៊ាន រៀបចំកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាន បានរៀបចំកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (The 14th ASEAN Working Group on Climate Change)
ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងជាឧត្តមមន្ត្រីបរិស្ថានអាស៊ានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

កិច្ចប្រជុំនេះធ្វើសហប្រធាន និងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនិងជាជនបង្គោលក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) និងលោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC – ម៉ាឡេស៊ី ដោយមានការចូលរួមពីលេខាធិការដ្ឋានអាស៊ាន តំណាងរដ្ឋសមាជិកអាស៊ាន ថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៩៥រូបនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម វ៉ាន់ មុនីនាថ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រធាន និងក្រុមការងារ AWGCC លេខាធិការអាស៊ាន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំលើទឹកដីប្រវិត្តសាស្ត្រនាថ្ងៃនេះ។

ឯកឧត្តម បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងការចូលរួមជាមួយអាស៊ាន និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើការរស់នៅរបស់ប្រជាជន និងការដំណើរការអភិវឌ្ឍន៍ទាំងក្នុងតំបន់និងពិភពលោកនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម បានមានប្រសាសន៍ថា សុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន ជាពិសេសការគិតគូរលើការងារប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញនូវគោលនយោបាយនិងផែនការយុទ្ធសាស្ត្រជាតិជាបន្តបន្ទាប់។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានផ្តួចផ្តើមគំនិតស្តីពី “កិច្ចព្រមព្រៀងបៃតងអាស៊ាន” ក្នុងគោលបំណងណែនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង ការអភិវឌ្ឍដែលបញ្ចេញកាបូនិចនិងប្រកបដោយចីរភាព។

ជាងនេះទៅទៀត ក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន កម្ពុជាបានដឹកនាំរៀបចំនិងដាក់ជូននូវសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កិច្ចសន្និសីទលើកទី២៧នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅអេហ្ស៊ីប ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រធាន និងសមាជិកក្រុមការងារប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសំខាន់ៗ សម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុនាពេលកន្លងមក និងសង្ឃឹមយ៉ាងមុតមាំដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសក្នុងតំបន់ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅអនុវត្តសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសឱ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង។

កិច្ចប្រជុំបានពិភាក្សា និងពិនិត្យទៅលើរបៀបវារៈសំខាន់ៗលើផែនការសកម្មភាពរបស់ AWGCC រួមមាន៖ (១) វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់AWGCC និងទស្សនទានគម្រោងអាទិភាព ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន រួមទាំងកិច្ចសហការក្រៅតំបន់ជាមួយដៃគូអភិវឌ្ឍន៍នានា (២) ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ (៣) ផែនការនិងការវាយតម្លៃរយៈវែងសម្រាប់របាយការណ៍ NDC (៤) ហិរញ្ញប្បទានអាកាសធាតុ និងទីផ្សារ (៥) ការសម្របសម្រួលអន្តរវិស័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការផ្ទេរបច្ចេកវិទ្យា (៦)ការពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូពាក់ព័ន្ធ (៧)ការចូលរួមរបស់អាស៊ាននិងការរៀបចំដំណើរឆ្ពោះទៅកាន់សន្និសីទលើកទី២៨ (COP28)៕

អត្ថបទដែលជាប់ទាក់ទង