**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

អភិបាលខេត្តកំពង់ធំ ជំរុញសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ២០២៣

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលាខេត្ត។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានបញ្ជាក់ថា គណៈបញ្ជាការឯកភាព គឺជាគណៈអចិន្ត្រៃយ៍គ្រប់គ្រងសន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ដឹកនាំកិច្ចប្រជុំការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលយើងគិតទៅនៅសល់មិនដល់ ៦០ថ្ងៃទៀតនោះទេ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សមត្ថភាពធានាឲ្យបានសន្តិសុខសណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងមានតម្លាភាព ជូនប្រជាពលរដ្ឋក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដែលទាមទារឲ្យមានការផ្សព្វផ្សាយ។

ម្យ៉ាងវិញទៀត ការិយាល័យបោះឆ្នោតមានការកើនឡើង ដែលទាមទារឲ្យមានការប្រើប្រាស់កម្លាំងច្រើន ធានាទៅនឹងការរក្សាសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ដើម្បីទទួលបាននូវការផ្សព្វផ្សាយនិងខ្លឹមសាររួមក៏ដូចជាយន្តការរចនាសម្ព័ន្ធទាក់ទងនឹងកិច្ចការពារសន្តិសុខសម្រាប់ធ្នាប់នៅក្នុងការបោះឆ្នោតជារើសតំណាងរាស្ត្រនៅពេលខាងមុខនេះ។

ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា ការចូលរួមរបស់ភ្នាក់ងារបក្សនយោបាយគឺពិតជាល្អប្រសើរ ពិសេសចាត់ចែងគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស សម្ភារៈ ឧបករណ៍ បច្ចេកទេស និងមធ្យោបាយ គ្រប់ប្រភេទរបស់មន្ទីរ អង្គភាពពាក់ព័ន្ធដែលមានស្រាប់ក្នុងទិសដៅជម្រុញយុទ្ធនាការការពារការការបោះឆ្នោតឱ្យទទួលបានជោគជ័យ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមក្នុងកិច្ចការពារសុខសុវត្ថិភាពក្នុងដំណើរការបោះឆ្នោត និងជំរុញដល់អាជ្ញាធរក្រុង ស្រុកក៏ដូចជាកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យមកបោះឆ្នោតឲ្យបានគ្រប់គ្នាជាពិសេសអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងកាន់ភ្ជាប់នូវឯកសារដែលអាចយកទៅបោះឆ្នោតបាន។

អត្ថបទដែលជាប់ទាក់ទង