**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយ លេខាធិការអាស៊ាន រៀបចំកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាន បានរៀបចំកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (The 14th ASEAN Working Group on Climate Change) ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងជាឧត្តមមន្ត្រីបរិស្ថានអាស៊ានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

កិច្ចប្រជុំនេះធ្វើសហប្រធាន និងសម្របសម្រួលដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនិងជាជនបង្គោលក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) និងលោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC – ម៉ាឡេស៊ី ដោយមានការចូលរួមពីលេខាធិការដ្ឋានអាស៊ាន តំណាងរដ្ឋសមាជិកអាស៊ាន ថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៩៥រូបនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម វ៉ាន់ មុនីនាថ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រធាន និងក្រុមការងារ AWGCC លេខាធិការអាស៊ាន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំលើទឹកដីប្រវិត្តសាស្ត្រនាថ្ងៃនេះ។ ឯកឧត្តម បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងការចូលរួមជាមួយអាស៊ាន និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើការរស់នៅរបស់ប្រជាជន និងការដំណើរការអភិវឌ្ឍន៍ទាំងក្នុងតំបន់និងពិភពលោកនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម បានមានប្រសាសន៍ថា សុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន ជាពិសេសការគិតគូរលើការងារប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញនូវគោលនយោបាយនិងផែនការយុទ្ធសាស្ត្រជាតិជាបន្តបន្ទាប់។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានផ្តួចផ្តើមគំនិតស្តីពី “កិច្ចព្រមព្រៀងបៃតងអាស៊ាន” ក្នុងគោលបំណងណែនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង ការអភិវឌ្ឍដែលបញ្ចេញកាបូនិចនិងប្រកបដោយចីរភាព។ ជាងនេះទៅទៀត ក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន កម្ពុជាបានដឹកនាំរៀបចំនិងដាក់ជូននូវសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កិច្ចសន្និសីទលើកទី២៧នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅអេហ្ស៊ីប។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រធាន និងសមាជិកក្រុមការងារប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសំខាន់ៗ សម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុនាពេលកន្លងមក និងសង្ឃឹមយ៉ាងមុតមាំដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសក្នុងតំបន់ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅអនុវត្តសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសឱ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង។

កិច្ចប្រជុំបានពិភាក្សា និងពិនិត្យទៅលើរបៀបវារៈសំខាន់ៗលើផែនការសកម្មភាពរបស់ AWGCC រួមមាន៖ (១) វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់AWGCC និងទស្សនទានគម្រោងអាទិភាព ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន រួមទាំងកិច្ចសហការក្រៅតំបន់ជាមួយដៃគូអភិវឌ្ឍន៍នានា (២) ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ (៣) ផែនការនិងការវាយតម្លៃរយៈវែងសម្រាប់របាយការណ៍ NDC (៤) ហិរញ្ញប្បទានអាកាសធាតុ និងទីផ្សារ (៥) ការសម្របសម្រួលអន្តរវិស័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការផ្ទេរបច្ចេកវិទ្យា (៦)ការពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូពាក់ព័ន្ធ (៧)ការចូលរួមរបស់អាស៊ាននិងការរៀបចំដំណើរឆ្ពោះទៅកាន់សន្និសីទលើកទី២៨ (COP28)៕

អត្ថបទដែលជាប់ទាក់ទង