អាល្លឺម៉ង់នឹងផ្លាស់ប្តូរប្រព័ន្ធ Patriot ដែលមានមូលដ្ឋាននៅស្លូវ៉ាគីទៅកាន់លីទុយអានីដើម្បីការពារកិច្ចប្រជុំកំពូលរបស់ណាតូ
បរទេស៖ ក្រសួងការពារជាតិអាល្លឺម៉ង់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាល្លឺម៉ង់នឹងផ្លាស់ប្តូរប្រព័ន្ធការពារមីស៊ីល Patriot របស់ខ្លួនដែលបច្ចុប្បន្នកំពុងឈរជើងនៅក្នុងប្រទេសស្លូវ៉ាគីទៅកាន់ប្រទេសលីទុយអានី ដើម្បីការពារកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលគ្រោងធ្វើនៅខែកក្កដានៅទីក្រុង Vilnius ។
ប្រទេសអាឡឺម៉ង់បានឈរជើងនៅអង្គភាព Patriot ចំនួនពីរនៅស្លូវ៉ាគី និងបីនៅប៉ូឡូញ។
ក្រសួងការពារជាតិអាល្លឺម៉ង់បានបន្តថា សម្រាប់ការការពារដែនអាកាសនៅលើដី (នៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ) យើងនឹងផ្លាស់ប្តូរអង្គភាព Patriot របស់យើងពីស្លូវ៉ាគី និងជំនួយពីប៉ូឡូញទៅលីទុយអានី ដោយបន្ថែមថានេះនឹងបញ្ចប់ការដាក់ពង្រាយទៅស្លូវ៉ាគី។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]