សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨
ភ្នំពេញ៖ សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ចាប់ឆ្នោតបានលេខរៀងទី១៨ ។
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។
ខាងក្រោមនេះជាលំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧៖ ១.គណបក្សសំបុកឃ្មុំ, ២.គណបក្សគណបក្សខ្មែរតែមួយ, ៣.គណបក្សសញ្ជាតិកម្ពុជា, ៤.គណបក្សខ្មែររួបរួមជាតិ, ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ, ៦.គណបក្សកសិករ, ៧.គណបក្សស្រ្តីដើម្បីស្ត្រី, ៨.គណបក្សគណបក្សខ្មែរឈប់, ៩.គណបក្សហ្វ៊ុនស៊ិនប៉ិច, ១០.គណបក្សធម្មាធិបតេយ្យ, ១១.គណបក្សគណបក្សមូលដ្ឋាន, ១២.គណបក្សបំណងប្រជាពលរដ្ឋ, ១៣.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ១៤.គណបក្សឯកភាពជាតិខ្មែរ, ១៥.គណបក្សខ្មែរអភិរក្ស, ១៦.គណបក្សយុវជនកម្ពុជា, ១៧.គណបក្សជនជាតិដើមប្រជាធិបេតយ្យ, ១៨.គណបក្សប្រជាជនកម្ពុជា ៕